(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោក សារ៉ាក់ ខាន់ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២១នេះ។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចវិបុសសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងលោក សារ៉ាក់ ខាន់ ពីរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយតែងតាំងទៅជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ឋានៈស្មើរដ្ឋមន្រ្តី។ ប៉ុន្តែនៅពេលនេះ លោក សារ៉ាក់ ខាន់ ត្រូវបានទទួលតំណែងថ្មី ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៕