(ភ្នំពេញ)៖ ព្រឹត្តិការណ៍ Tiger Street Football Festival ២០១៦ បានវិលត្រឡប់មកកម្ពុជាហើយ ក្នុងរដូវកាលទី៤នេះ ដែលការប្រកួតវគ្គជម្រុះតាមតំបន់ បានចាប់បើកការប្រកួតជាលើកដំបូងនៅ ឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ នៅថ្ងៃទី១៣-១៤ ខែកុម្ភៈ ដោយមានការចូលរួមពីក្រុមបាល់ទាត់ចំនួន៤៦ក្រុម សរុបកីឡាករ៣២២នាក់ ដើម្បីប្រកួតដណ្តើមកៅអី សម្រាប់ចូលប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី Tiger Street Football Festival 2016 នៅរាជធានីភ្នំពេញ។

ក្រោយពីការប្រកួតយ៉ាងស្វិតស្វាញ រយៈពេលពីរថ្ងៃជាប់គ្នា គេបានរកឃើញក្រុមជើងឯកចំនួន៥ក្រុម នៅខេត្តព្រះសីហនុ ដែលត្រូវចូលប្រកួតវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១៣ ខែមីនា នៅរាជធានីភ្នំពេញ នាមជ្ឈមណ្ឌលកោះពេជ្រ ខាងមុខសាលមហោស្រព ដើម្បីឈានទៅដណ្តើមជើងឯករួមជាមួយទឹកប្រាក់ ១០០០០ដុល្លារ។

ក្រុមដែលបានឈ្នះការប្រកួតជម្រុះ នៅខេត្តព្រះសីហនុ រួមមានក្រុមយុវជនស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ A ដែលជាក្រុមជាប់ជ័យលាភីលេខ១ បានទទួលរង្វាន់ជាប្រាក់១៥០០ដុល្លារ, ក្រុម Villa Vedici ក្រុមជាប់ជ័យលាភីលេខ២ បានទទួលរង្វាន់ជាប្រាក់១០០០ដុល្លារ, ក្រុម HURRICANE ជាប់ជ័យលាភីលេខ៣ បានទទួលរង្វាន់ជាប្រាក់ ៥០០ដុល្លារ, ក្រុមកំពង់ផែស្វ័យត A ជាប់ជ័យលាភីលេខ៤ បានទទួលរង្វាន់ជាប្រាក់២០០ដុល្លារ និងក្រុមជ័យលាភីលេខ៥ គឺ Vatanak Vichea School A ។

ក្រៅពីនេះ មានសកម្មភាពសប្បាយរីករាយ ជាច្រើននៅលើទីលាន និងក្រៅទីលានដូចជាការសំដែងក្បាច់រាំ ពីក្រុមនារីរាំដ៏ស្រស់ស្អាត កន្លែងលេងហ្គេមកំសាន្ត ការដាក់តាំងលក់សំភារ:ទាក់ទងនឹងកីឡា មានលក់ជូនពិសេស សម្រាប់ការជាវផលិតផលស្រាបៀរ Tiger មានការប្រគុំតន្រ្តី ចូលរួមសំដែងដោយតារាល្បីៗដូចជា កញ្ញា ឱក សុគន្ធកញ្ញា, ខេម, ពេជ្រសោភា, ណុប បញ្ញារិទ្ធ ,អ៊ីវ៉ា , ទេព បូព្រឹក្ស, នីរតនា និង វង្ស ដារ៉ារតនា ហើយនឹងមានកម្មវិធីពិសេសជាច្រើនទៀត ដែលញុំាងឲ្យព្រឹត្តិការណ៍នេះ កាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។

សម្រាប់ការបើកការប្រកួតបាល់ទាត់ Tiger Street Football Festival ២០១៦ នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុនេះ ទទួលបានអ្នកគាំទ្រចួលរួមយ៉ាងច្រើនកុះករ នៅជុំវិញបរិវេណទីលានប្រកួត និងមានអ្នកចូលរួមទស្សនា ការប្រគុំតន្រ្តីរបស់ស្រាបៀរថៃហ្គ័រ ជាច្រើនពាន់នាក់ក្នុងរយៈពេល២ថ្ងៃពេញកន្លងទៅនេះ។

គួរបញ្ជាក់ថា ការប្រកួតជម្រុះក្នុងកម្មវិធី Tiger Street Football Festival នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់ទៀតគឺៈ នៅខេត្តកំពង់ចាម នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០១៦ នៅខាងមុខសាលាគរុកោសល្យខេត្ត។ សូមកុំភ្លេចចូលរួមទស្សនា ការប្រកួតជម្រុះនេះ ឲ្យបានច្រើនកុះករ និងស្តែងចេញនូវភាពអស្ចារ្យ ដណ្តើមយកក្តីសុបិន្តអ្នកជាមួយ Tiger Street Football Festival 2016 ពិសាដោយការទទួលខុសត្រូវ៕