(ភ្នំពេញ)៖ The Pizza Company បានបើកសាខាថ្មីមួយទៀតហើយ នៅផ្លូវបាស្ទ័រ ៥១ ជាប់ហាង កាហ្វេខូស្តា បឹងកេងកង រាល់ការជាវទំាងអស់នៅសាខាថ្មី ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នំា២០១៦ លោកអ្នកនឹងទទួលបានការផ្តល់ជូន កូកាកូឡាមួយថូ ដោយឥតគិតថ្លៃ សម្រាប់អតិថិជនដែលទទួលទាន នៅក្នុងហាងតែប៉ុណ្ណោះ។

កាន់តែពិសេសមានការផ្តល់ជូនប័ណ្ណសន្សំពិន្ទុ ដើម្បីដូរបាននូវកូកាកូឡា១ថូ សម្រាប់ការទទួលទានលើកទី១ ទទួលបានស្ប៉ាហ្គាទី សម្រាប់ការទទួលទានលើកទី២ រីឯការទទួលទានលើកទី៣ ទទួលបានភីហ្សាផាហ្វ និងលើកទី៤ ទិញភីហ្សាមួយថែមជូនភីហ្សាមួយ ដែលមានសុពលភាព ពេលពេញ១ខែ។

លោក អ៊ូ គីមហ៊ូវ នាយកប្រតិបត្តិ The Pizza Company កម្ពុជា បានឲ្យដឹងថា លោកពិតជាជឿជាក់ថា អតិថិជននឹងមានការពេញចិត្តច្រើនជាមុន ក្នុងការចូលមកហាង ភីហ្សា សាខា បឹងកេងកងនេះ ដោយសារតែការតុបតែង និងរចនាបទ មានភាពខុសប្លែកពីសាខានានា ហើយនេះក៏ជាបរិយាកាសថ្មី សម្រាប់ទាក់ទាញអារម្មណ៏អតិថិជនផងដែរ។

ភោជនីយដ្ឋាន The Pizza Company ដែលឈានមុនគេទំាងសេវាកម្ម រសជាតិ និងមានជម្រើសច្រើនជាងគេ បានចូលបម្រើក្នុងប្រទេសកម្ពុជាអស់រយៈពេល១១ឆ្នំា ហើយក៏ជាភោជនីយដ្ឋានភីហ្សាតែមួយគត់ដែលទិញសិទ្ធិផ្តាច់មុខមុនគេក្នុងប្រទេសកម្ពុជា។ The Pizza Company នឹងខិតខំប្រឹងប្រែងបន្តពង្រីកសាខាបន្ថែមទៀត ដើម្បីបម្រើដល់អតិថិជន អោយកាន់តែមានភាពងាយស្រួល។

គួរបញ្ជាក់ថាបច្ចុប្បន្ន ភោជនីយដ្ឋាន The Pizza Company មានចំនួន២០ហាង រួមមាន ភីហ្សាសាខាបាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខា អាកាសយាដ្ឋានអន្តរជាតិភ្នំពេះ សាខា ផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យភ្នំពេញ PPIU សាខាស្ទឹងមានជ័យ សាខា ធី ខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី និងសាខាបឹងកេងកង៕