(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ព.ស.ស) គឺជាគ្រឹះស្ថានឧត្តមសិក្សាដំបូងគេនៅកម្ពុជា និងជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានវ័យចំណាស់ទី២ នៅតំបន់អាស៊ីអាគ្នេយ៍នេះ ដូច្នេះតាមរយៈបទពិសោធដ៏យូរលង់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព និងជោគជ័យរបស់ខ្លួននោះ។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានកិត្តិយសសូមប្រគេន-ជូនដំណឹង ដល់សមណនិស្សិត-និស្សិត និងសាធារណជនជ្រាបថា ព.ស.ស នឹងចាប់ផ្តើមបើកវគ្គសិក្សាថ្មី ជំនាន់ទី៨ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើ៣ឯកទេស ដូចជាទី១-ទស្សនវិជ្ជា, ទី២-អក្សរសាស្ត្រខ្មែរ ,និងទី៣-គ្រប់គ្រងអប់រំ ដែលវគ្គទី១-ចូលនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ និងវគ្គទី២ ចូលនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦។

ការបណ្តុះបណ្តាលថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់នេះព.ស.ស មានសាស្ត្រាចារ្យ ពោរពេញទៅដោយ ចំណេះដឹងនិងបទពិសោធន៍ខ្ពស់ជាច្រើនរូប ដូចជាព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា, ព្រះឧបាលីវង្ស បណ្ឌិត យ៉ន សេង យៀត, សាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សោម សុមុនី, បណ្ឌិត ស៊ុ ឈុំឡុង បណ្ឌិត ណុន សុខា, បណ្ឌិត ប៉ាន់ វុត្ថា, បណ្ឌិត យង់ ពៅ, បណ្ឌិត កា ម៉ាធុល, លោកស្រីសាស្ត្រាចារ្យ សាំង សុចិន្តា, លោកស្រីសាស្រ្តាចារ្យ តាំង មួយគា, សាស្ត្រាចា្យ គុយ រិន ព្រមទាំងសាស្ត្រាចារ្យ ក្នុងនិងក្រៅប្រទេសជាច្រើនរូបទៀត ។

សូមបញ្ជាក់ថា ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ គឺសិក្សារៀងរាល់ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ។ អាស្រ័យដូចបានប្រគេន-ជូនដំណឹងខាងលើ បើសមណនិស្សិត-និស្សិត និងសាធារណជន មានបំណងចង់សិក្សាលើឯកទេសខាងលើ សូមនិមន្ត និងអញ្ជើញមកចុះឈ្មោះនៅរិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃប្រគេន-ជូនដំណឹងនេះតទៅ៕

ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ អាសយដ្ឋាន ៣៩៣ តិរវិថីព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ស្ថិតនៅក្នុងក្រសួងធម្មការ និងសាសនា  ទល់មុខសាលមហោស្រពចតុមុខ) ឬតាមរយៈទូរស័ព្ទលេខ៖ ០១៧ ៥៩៦ ៧០៧, ០២៣៩៩៨៨៤៩