(ប៊ែលហ្ស៊ិក)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធនេះ បានចាប់ផ្តើមប្រតិបត្តិការឆ្លើយតបជាសកល ដើម្បីដោះស្រាយ កំពុងរីករាលដាល នៃផលប៉ះពាល់របស់វីរ៉ុស Zika និងការខូចរូបរាង និងប្រព័ន្ធប្រសាទនៃទារក ជាមួយនឹងវីរ៉ុសមួយនេះ, នេះបើតាមទីភ្នាក់ងារព័ត៌មានចិនព័ត៌មានស៊ិនហួ ចេញផ្សាយនៅ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងយ៉ាងដូច្នេះ។

គម្រោង «ZIKA Strategic Response Framework and Joint Operations Plan» ធ្វើឡើងគ្រប់ដណ្តប់ពីខែមករា ដល់ខែមិថុនា ផ្តោតលើការរួបរួម និងសហការគ្នាជាដៃគូ, ក្រុមមន្ត្រីជំនាញ និងប្រភពធនធាន ដើម្បីជួយដល់បណ្តាប្រទេស ដែលទទួលរងការរីករាលដាលវីរ៉ុស Zika ក្នុងការត្រួតពិនិត្យអ្នកជំងឺ ឲ្យមានភាពប្រសើរ​ និងបញ្ហាផ្សេងៗទៀត ដែលជាប់ពាក់ព័ន្ធនឹងវីរ៉ុសនេះ។

គម្រោងនេះក៏នឹងជួយធ្វើឲ្យប្រសើរឡើង នូវការគ្រប់គ្រងភ្នាក់ងារចម្លង, ហានិភ័យនៃប្រសិទ្ធិភាពនៃការទាក់ទងគ្នា, វិធានការណែនាំ និងការពារ, ផ្តល់ថ្នាំថែរក្សាសម្រាប់អ្នករងផលប៉ះពាល់ និងបង្កើនការស្រាវជ្រាវ និងអភិវឌ្ឍថ្នាំវ៉ាក់ស៊ុំាង ការពារវីរ៉ុសនេះផងដែរ។ ​WHO បានបញ្ជាក់ថា គម្រោងមួយនេះ ​ត្រូវចំណាយទឹកប្រាក់ ៥៦លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីធ្វើការអនុវត្តន៍ ដោយ២៥លានដុល្លារ ជាថវិការបស់ ​WHO និង ៣១លានដុល្លារទៀត គឺជាថវិការបស់ដៃគូការងារសំខាន់ៗ៕