(ភ្នំពេញ)៖ នៅខណៈពេលនេះយន្តហោះបាននឹងកំពុងដឹកប្រមុខរាជរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ចេញពីសហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ទីក្រុងហុងកុង នឹងបន្តមកកាន់កម្ពុជា ដែលនឹងមកដល់ទីក្រុងភ្នំពេញ នៅម៉ោងយ៉ាងយូរ១១យប់ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកុម្ភៈនេះ។

សម្តេចតេជោ ហ៊ុន សែន បានសរេសរនៅលើ Facebook របស់សម្តេចយ៉ាងដូច្នេះថា៖ «ខ្ញុំចង់បញ្ជូនសារពីលើយន្តហោះ ដែលកំពុងហោះលើ អាកាសក្នុងកំពស់ជាង៩គីឡូម៉ែត្រ។ ខ្ញុំមិនដឹងថាយន្តហោះស្ថិតនៅតំបន់ណាទេ ក្នុងដំណើរពីព្រលានយន្តហោះ San Francisco ទៅព្រលាន យន្តហោះហុងកុង ដែលប្រើរយៈពេលហោះជាង១២ម៉ោង ក្នុងចម្ងាយផ្លូវជាង១ម៉ឺនគីឡូម៉ែត្រ។ តាមផែនទីបង្ហាញផ្លូវហោះ ពេលខ្ញុំបង្ហោះនេះ យើងកំពុងស្ថិតនៅលើសមុទ្រ»។

បច្ចេកវិជ្ជាបច្ចុប្បន្នអនុញ្ញាត្តិឱ្យយើងធ្វើការទំនាក់ទំនងគ្នា បានយ៉ាងងាយស្រួល។ សង្ឃឹមថា ខ្លឹមសារនេះនិងបានដល់បងប្អូនជនរួមជាតិ ព្រោះខ្ញុំបានទំនាក់ទំនងជាមួយកូនខ្ញុំតាម Whatsapp ! នេះជារូបភាពនៅក្នុងយន្តហោះ ដែលខ្ញុំថតមុនពេលខ្ញុំបង្ហោះចេញតាម Facebook របស់ខ្ញុំ។ យ៉ាងយូរម៉ោង១១យប់ ថ្ងៃព្រហ្បត្តិ៍ ទី១៨ កុម្ភៈខ្ញុំ និងគណៈប្រតិភូនឹងទៅដល់មាតុភូមិជាទីស្រឡាញ់នៃយើង»៕