(ក្រចេះ)៖ សំណួរដែលងាយយល់បំផុត គឺថាតើក្នុងប្រវត្តិសាស្ត្រខ្មែរយើង តាំងពីកកើតទឹកដីរហូតមកដល់បច្ចុប្បន្ននេះ ធ្លាប់ទទួលបាននូវតំណក់ប្រេងមួយតំណក់ដែរឬទេ? ចុះពេលនេះ? នេះជាមោទកភាពជាតិយ៉ាងធំធេងបំផុត ហើយយសមិទ្ធិផលនេះ បានជួយដល់ខឿនសេដ្ឋកិច្ចជាតិមួយយ៉ាងរឹងមាំទៀតផង។

នេះបើយោងតាមសំណេររបស់លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ បានបង្ហោះជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ។

លោក កែវ សុជាតិ ថ្លែងថា សមិទ្ធិផលដ៏មហិមានេះ បានឆ្លុះបញ្ចាំងពីភាពម៉ឺងម៉ាត់ និងភាពឈ្លាសវៃ របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការដឹកនាំជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍ ដ៏រុងរឿងដែលមិនធ្លាប់មានសោះក្នុងប្រវត្តិសាស្ត្រ។ ការអភវឌ្ឍន៍ជាតិរីកចំរើនដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាពនយោបាយ ទើបអ្នកវិនិយោគគេមករកស៊ីស្រុកយើង។

ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ បានបន្តថា «បងប្អូនជនរួមជាតិ សន្តិភាព មិនមែន កើតឡើងដោយយថាហេតុនោះទេ ពោលគឺកើតចេញពីនយោបាយឈ្នះឈ្នះ កើតចេញពីការលះបង់របស់សម្តេចតេជោ ហ៊ុន សែន ហ៊ានប្រថុយយកអាយុជីវិតទៅប្តូរ ទើបអាចយកសន្តិភាព និងការបង្រួបបង្រួមជូនជាតិបាន។ មានសន្តិភាព ទើបបជាតិយើងសុខសាន្ត, មានសន្តិភាព ទើបជាតិយើងមានការអភិវឌ្ឍន៍ខ្លាំងក្លាបែបនេះ, មានសន្តិភាព ទើបមានផ្លូវខ្វាត់ខ្វែងពេញប្រទេស, មានសន្តិភាព ទើបបមានដំណក់ប្រេងលើកដំបូងនេះ»

លោកថ្លែងទៀតថា «សន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានទេ។ ដូច្នេះសូមបងប្អូនជនរួមជាតិនាំគ្នាថែររក្សាសន្តិភាពជាតិយើងងទាំងអស់គ្នា យើងម្បីជាតិ យើងបានរីកចម្រើនបន្តទៅមុខទៀត។ អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ»

គួររំលឹកថា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសថា កម្ពុជាចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរង់ចាំអស់ រយៈកាលដ៏យូរកន្លងមកនេះ។ សម្តេចតេជោ មានប្រសាសន៍ថា នេះគឺជាការកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ។ មកដល់ពេលនេះ យើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារ និងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង៕