(ក្រចេះ)៖ សាលាដំបូងខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹងដល់ក្រុមហ៊ុន Sino-German Technology Co., Ltd មានអាស័យដ្ឋានចុះបញ្ជីស្ថិតនៅ ផ្លូវ East Jinyang, Feidong Economic Development Zone, Anhui Province សាធារណរដ្ឋប្រជាមានិតចិន ជាសហចុងចម្លើយនៅក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ១៧/១៩ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ឱ្យបានជ្រាបថា សាលាដំបូងខេត្តក្រចេះ បានសម្រេចឱ្យធ្វើការបញ្ជូនតាមការផ្សាយ ជាសាធារណៈអំពីដីកាកោះ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ដោយសារតែភាពចាំបាច់ ដើម្បីជៀសវាងនូវភាពយឺតយ៉ាវក្នុងការបំពេញកិច្ចនីតិវិធី។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់សាលាដំបូងខេត្តក្រចេះ៖