(ភ្នំពេញ)៖ គណ:បញ្ជការឯកភាព ខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ជាអភិបាល និងក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញារង កែវ សុគន្ធា បានឃាត់ខ្លួន អ្នកលេងល្បែង​ស៊ីសងខុសច្បាប់ ភ្នាល់បាញ់ត្រី ចំនួន0៩នាក់ ស្ថិតនៅភូមិ៣ ផ្លូវរទេះភ្លើង សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៣ រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្នុងចំនោម ០៩នាក់ មានប្រុស ម្នាក់ និងស្រីម្នាក់ជាអ្នកទទួល​មើលការខុស ត្រូវដាក់​ពង់​សំរាប់​លេង ល្បែងភ្នាល់​បាញ់ត្រី និងប្រុសចំនួន ០៧នាក់​ផ្សេងទៀត​ជាអ្នកលេងល្បែងភ្នាល់ បាញ់ត្រី។             

គួរបញ្ជាក់ថា វត្តុតាងចាប់យកមាន លុយខ្មែរចំនួន១,២៤០,០០០រៀល (មួយលានពីរសែនបួនមឺនរៀល) និង លុយដុល្លារចំនួន ៥៦៩ដុល្លារ (ប្រាំរយហុកសិបប្រាំបួនដុល្លារ)​ និងមានទូរបាញ់ត្រីចំនួន 0២គ្រឿង រក្សាទុកនៅសាលាខណ្ឌដូនពេញ ​និងមាន ទូរបៀរចំនួន១៤ គ្រឿង(ខូច) រក្សាទុកនៅសាលាខណ្ឌដូនពេញ។                                                   

បច្ចុប្បន្ន ជនសង្ស័យទាំងប្រាំបួននាក់ កំពុងសាកសួរនៅអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ កសាងសំនុំរឿងបញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ៕