(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ប៉ូលិសនឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង៧គោលដៅទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ទៀបភ្លឺ។

របាយការណ៍របស់នាយកដ្ឋាននគរបាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់នេះបានបង្ហាញថា ប៉ុស្តិ៍ត្រួតពិនិត្យ៥ទីតាំង ស្ថិតក្នុងភូមិសាស្រ្តរួមមាន៖ ស្ថិតក្នុងខណ្ឌចំការមន, ខណ្ឌសែនសុខ, ខណ្ឌ៧មករា, ខណ្ឌដូនពេញ, ខណ្ឌឫស្សីកែវ និង២គោលដៅទៀតនៅជាយក្រុងភ្នំពេញ។

គួរបញ្ជាក់ថា នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចបានឃាត់ខ្លួន អ្នកបើកបរស្រវឹង បាន៧នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន៦នាក់ មានអត្រាជាតិអាល់កុលពី០,៦០ ដល់ ០,៨៤ MgL/ខ្យល់ និងអ្នកបើកបររថយន្តម្នាក់ មានអត្រាជាតិអាល់កុល ០,៨០ MgL/ខ្យល់៕