(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឲ្យដំណើរការ បណ្តុះបណ្តាល នៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា «ដោយព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ ក្រសួងសម្រេចអនុញ្ញាត ឲ្យដំណើរការបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ឡើងវិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»

ជាមួយគ្នានេះ ក្នុងសេចក្ដីជូនដំណឹង ក៏បានប្រាប់ដល់គ្រប់គ្រឹះស្ថានទាំងអស់ ត្រូវបន្តអនុវត្តតាមវិធានសុខាភិបាល និងតាមការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងការងារ៖