(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីសកល គ.ស. ២០២១។

សារលិខិតគោរពជូនពរនោះមានខ្លឹមសារថា៖ «ក្នុងឱកាសដ៏មហោឡារិកនៃទិវាទទួលអំណរឆ្នាំថ្មីសកល គ.ស.២០២១ ដែលនឹងឈានចូលមកដល់នៅវេលាឆាប់ៗខាងមុខនេះ ជាបឋមយើងខ្ញុំជាសមាជិក សមាជិកានៃគណៈកម្មាធិការកណ្ដាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ដ យុវជនកាកបាទក្រហមកម្ពុជា សូមលំឱនកាយគោរពជូនសព្ទសាធុការពរបវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ សូមសម្ដេចតេជោ មានតេជះបារមីសិរីគ្រប់ប្រការ កម្លាំងកាយ កម្លាំងប្រាជ្ញា ឆន្ទៈ មនសិការភ្លឺថ្លាត្រចះត្រចង់ សុខភាពល្អពេញបរិបូរណ៍ ចម្រើនជន្មាទីឃាយុយឺនយូរ ដើម្បីសម្តេច ស្ថិតនៅជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយពលានុភាព និង មោទកភាពដ៏ធំធេងបានជាទីសង្ឃឹមជាអនេកប្បការនៃមហាជនកម្ពុជា»

ក្នុងអភិសម័យប្រពៃថ្លៃថ្លានេះ «យើងខ្ញុំគ្រប់រូបសូមថ្លែងនូវសម្ភាវកថា ជាការស្ញប់ស្ញែងឥតគណនា ស័ក្តិសម ជាមោនេយ្យជនដឹកនាំប្រទេស ប្រកបដោយទេពកោសល្យពេញលេញ ទាំងឆន្ទៈ មនសិការ បញ្ញាញាណឈ្លាសវៃគ្រប់ កាលៈទេសៈ ពិសេសពាក្យពេចន៍គ្រប់ម៉ាត់ គ្រប់ជំហាន សម្តេចតេជោ ឧទាននូវព័ត៌មាន ព្រហ្មវិហារធម៌ទាំង៤គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ចំពោះប្រជាជនកម្ពុជា ធានាឱ្យបានសុខសន្តិភាពអចិន្ត្រៃយ៍ ព្រមទាំងពួតដៃអភិវឌ្ឍ ម៉ត់ចត់ប្រាកដនិយម»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតគោរពជូនពរ៖