(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីសកល គ.ស. ២០២១។

សារលិខិតគោរពជូនពរនោះមានខ្លឹមសារថា៖ «ក្នុងឱកាសដ៏មហោឡារិកវិសេសវិសាល នៃទិវាបុណ្យចូលឆ្នាំថ្មីសកល គ.ស. ២០២១ ខាងមុខនេះ ជាបឋម នាងខ្ញុំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល ព្រមទាំងមន្រ្តី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា មានក្តីសោមនស្សរីករាយ និងសូមគោរពជូនសព្ទសាធុការពរ សម្ដេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា សូមមានសុខភាពល្អពេញបរិបូរណ៍ កម្លាំងពលំមាំមួនខ្លាំងក្លា ឆន្ទៈ មនសិការ បញ្ញាវាងវៃ ចម្រើនទីឃាជន្មាយុ យឺនយូរ ដើម្បី សម្ដេច ទាំងពីរមានលទ្ធភាពរួមចំណែកដឹកនាំអភិវឌ្ឍមាតុភូមិ និងប្រជាជនកម្ពុជាជាទីស្នេហានៃយើង សម្បូរសប្បាយ ថ្កុំថ្កើង រុងរឿង ជានិច្ចនិរន្តរ៍តរៀងទៅ»

ក្នុងវរោកាសប្រកបដោយសិរីសួស្តីជ័យមង្គលវិបុលសុខនេះ «នាងខ្ញុំ និងសហការីគ្រប់រូប សូមថ្លែងនូវការគោរពកោតសរសើរដោយសុទ្ធចិត្តបំផុត ជូនចំពោះ សម្ដេច ទាំងពីរ ដែលជាវីរជនស្នេហាជាតិដ៏បរិសុទ្ធ ពិសេស សម្ដេចតែងតស៊ូលះបង់ធ្វើពលិកម្មជំនះរាល់ឧបសគ្គពុំរួញរា រួមចំណែករំដោះជាតិ ប្រជាជន រហូតមានសិទ្ធិមានសេរីភាព គោរពជាតិ សាសនា ព្រះមហាក្សត្រ ដែលជាបាវចនាប្រកបដោយអរិយធម៌ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមបំផុត»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតគោរពជូនពរ៖