(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលប្រកាសមិនមានរកឃើញករណីឆ្លងកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺ៤នាក់ថែមទៀតជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៨១លាននាក់ ស្លាប់ជាង ១លាន ៧៧ម៉ឺននាក់ និងជាសះស្បើយជាង ៥៧លាននាក់!

៣៖ ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយឈ្នះ-ឈ្នះ

៤៖ ទីបំផុតលោក ដូណាល់ ត្រាំ ព្រមចុះហត្ថលេខាលើកញ្ចប់ថវិកា «២.៣ទ្រីលានដុល្លារ» ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល

៥៖ នាយករដ្ឋមន្រ្តីថៃ ផ្ញើសារលិខិតជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ

៦៖ លោក ប្រាយុទ្ធ ច័ន្ទអូឆា ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា «ទំនាក់ទំនងកម្ពុជា-ថៃ ពេលនេះ កាន់តែរឹងមាំជាងពេលណាៗទាំងអស់»

៧៖ សហរដ្ឋអាមេរិក៖ មនុស្សជាង១២ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,២១៥នាក់ទៀតស្លាប់ នៅក្នុងរយៈពេលតែ១ថ្ងៃ!

៨៖ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុគ្គល សម រង្ស៉ី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ

៩៖ កូរ៉េខាងត្បូងរកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មី ដែលមានប្រភពដើមមកពីចក្រភពអង់គ្លេស

១០៖ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តបេីកសវនាការនាព្រឹកស្អែកលេីសំណុំរឿងបុគ្គល សម រង្ស៉ី ជាមួយបក្ខពួក ចំនួន២០នាក់ ករណីរួមគំនិតក្បត់, ញុះញង់យោធិនកុំឱ្យស្តាប់បង្គាប់ និងញុះញង់បង្កចលាចលដល់សន្តិសុខសង្គម

១១៖ អង់គ្លេសនឹងបន្ធូរបន្ថយវិធានការរឹតបន្តឹងនៅខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីវ៉ាក់សាំង AstraZeneca ត្រូវអនុម័ត ហើយប្រជាជន១៥លាននាក់ ទទួលការចាក់វ៉ាក់សាំង

១២៖ សម្ដេចក្រឡាហោម ស ខេង ប្រាប់អភិបាលរាជធានី-ខេត្ត ពង្រឹងការអនុវត្តអត្ដសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ បន្ដទៀត

១៣៖ ថៃប្រកាសរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន១៤៤នាក់ទៀត, រដ្ឋមន្ត្រីសុខាភិបាលថៃ ធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយជួបអភិបាលខេត្តសាមុតសាខន ដែលបានឆ្លងជំងឺកូវីដ-១៩!

១៤៖ កម្ពុជានាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន បានចំណូលជាង៣៨០លានដុល្លារ នៅរយៈពេល១១ខែ ឆ្នាំនេះ !

១៥៖ លោកពូទីន សម្រេចចិត្តទទួលចាក់វ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី

១៥៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អញ្ជើញទស្សនកិច្ចទីស្នាក់ការថ្មីរបស់ Fresh News

១៧៖ ចក្រភពអង់គ្លេស និងតួកគីត្រៀមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅក្នុងសប្តាហ៍នេះ

១៨៖ វេណេស៊ុយអេឡាបន្ទោសសហរដ្ឋអាមេរិក ដែលធ្វើឲ្យខ្លួនមិនអាចបង់លុយ «១៨លានដុល្លារ» ចូលរួមកម្មវិធីអភិវឌ្ឍវ៉ាក់សាំងរបស់ WHO

១៩៖ លីបង់៖ មេដឹកនាំហេសប៊ូលឡា ចោទអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ថាជាអ្នកញុះញង់ឱ្យសហរដ្ឋអាមេរិក សម្លាប់លោក Soleimani

២០៖ ការដឹកជញ្ជូនវ៉ាក់សាំងចិន Sinovac ទៅតួកគីជួបភាពយឺតយ៉ាវ ព្រោះតែការរកឃើញ ករណីឆ្លងកូវីដ-១៩នៅប៉េកាំង

២១៖ អនុប្រធានាធិបតីប្រេស៊ីល លោក Hamilton Mourão ឆ្លងកូវីដ-១៩

២២៖ ចិនអំពាវនាវឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការប្រើប្រាស់បញ្ហាហុងកុង ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងចិន

- ព័ត៌មាន Fresh News Plus

១៖ Alibaba រៀបចំកម្មវិធី «ការទិញភាគហ៊ុនឡើងវិញ» ដោយបង្កើនតម្លៃ រហូតដល់ ១០ពាន់លានដុល្លារ

២៖ Schalke តែងតាំងអតីតគ្រូបង្វឹកក្លិប Spurs លោក Gross ជាគ្រូបង្វឹកថ្មីទី៤ រដូវកាលនេះ

៣៖ Liverpool បញ្ចប់កំណត់ត្រាឈ្នះ ៦ប្រកួតជាប់គ្នាក្នុងលីគក្រោយរបូតចុងម៉ោង ពេលប៉ះ West Brom

៤៖ Pochettino ចុះកិច្ចសន្យាដឹកនាំក្លិប PSG ក្រោយ Tuchel ព្រមយកសំណង ៧.៣លានដុល្លារ

៥៖ ទីបំផុត! តម្លៃខ្លួនឡើងច្រៀងរបស់ តន់ ច័ន្ទស៊ីម៉ា ត្រូវបានក្រុមហ៊ុនធំមួយ កៅឆាយហើយ!

៦៖ ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីការបង្កើត និងការរលាយនៃអង្គការសេអាតូ

៧៖ McGregor ហ្វឹកហាត់យ៉ាងខ្លាំងក្លា ត្រៀមប៉ះ Dustin នៅខែក្រោយនេះ

៨៖ Messi ជួបបញ្ហារបួសកជើងខកខានជួយ Barcelona ប៉ះ Eibar ស្វែងរក ៣ពិន្ទុក្នុងលីគ

៩៖ Beyonce នឹងបរិច្ចាគប្រាក់កន្លះលានដុល្លារ ជួយដល់ប្រជាជន ប្រឈមនឹងការបណ្តេញចេញពីផ្ទះជួល ត្បិតកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ ដោយសារកូវីដ១៩

១០៖ Facebook បិទក្រុមហ៊ុននៅអៀរឡង់ ដើម្បីកាត់បន្ថយការបង់ពន្ធតិច

១១៖ លោកបណ្ឌិត ថោង ខុន វាយតម្លៃខ្ពស់ ចំពោះក្រុមការងារសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងដំណាក់កាលកូវីដ-១៩

១២៖ កម្មវិធីពានរង្វាន់ប្រចាំឆ្នាំរបស់កូរ៉េលើកទី១០ «Gaon Chart Music Awards» នឹងត្រូវធ្វើឡើងដោយគ្មានការសម្តែង ព្រោះបញ្ហាកូវីដ១៩

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com