(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីសកល គ.ស. ២០២១។

សារលិខិតថ្វាយព្រះរាជសព្ទសាធុការពរនោះមានខ្លឹមសារថា៖ «ក្នុងឱកាសដ៏មហោឡារិកសិរីមង្គលឧត្តុង្គឧត្តម នៃទិវាទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រពៃណីសកល គ.ស. ២០២១ ដែលនឹងឈានចូលឆាប់ៗខាងមុខនេះ ជាបឋមនាងខ្ញុំម្ចាស់ និងសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សូមព្រះបរម រាជានុញ្ញាត លំឱនកាយ ថ្វាយព្រះសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនា ជយាឧត្តម សូមព្រះករុណា ជាអម្ចាស់ជីវិត ទ្រង់ស្តេចមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះពលានុភា ពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាទីឃាយុយឺនយូរ ដល់រយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់ គ្រងព្រះសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជាពលរដ្ឋរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំ សុខសាន្តអភិរម្យអស់កាល ដ៏យូរអង្វែងតរៀងទៅ។

ក្នុងអភិសម័យដ៏មហាប្រពៃថ្លៃថ្លានេះដែរ នាងខ្ញុំម្ចាស់ ព្រមទាំងសហការីគ្រប់រូប នៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយថ្វាយនូវការគោរពកោតស្ញប់ស្ញែងជាអតិបរមា ចំពោះ ព្រះករុណាថ្លៃវិសេស ដែលជានិច្ចកាលទ្រង់ស្តេច បំពេញព្រះរាជបូជនិយកិច្ចបម្រើជាតិ សាសនា និងមហាប្រជានុរាស្ត្ររបស់ព្រះអង្គ ប្រកបដោយព្រះព្រហ្មវិហារធម៌ និង ព្រះរាជទសពិធរាជធម៌ដ៏មហាខ្ជាប់ខ្ជួន ដោយពុំមាននឿយណាយព្រះកាយពលឡើយ»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារថ្វាយព្រះពរ៖