(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចាត់លោក គៀង ចក់ ប្រធានផ្សារដើមគរ នាំយកថវិកាចំនួន២លានរៀល ប្រគល់ជូនលោក ជួន វៀង សមាជិកគណៈកម្មការផ្សារដើមគរ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះ លោក គៀង ចក់ ក៏បាននាំនូវការផ្ដាំសាកសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង ជូនលោក ជួន វៀង ដែលកំពុងសម្រាកព្យាបាលជំងឺនេះផងដែរ ហើយបានណែនាំឲ្យលោកខិតខំថែរក្សាសុខភាព ទទួលថ្នាំ និងស្ដាប់តាមការណែនាំរបស់គ្រូពេទ្យជំនាញ ដើម្បីឆាប់ជាសះស្បើយ។

លោក គៀង ចក់ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ដល់មន្ដ្រីក្រោមឱវាទជានិច្ច គ្រប់កាលៈទេសៈទាំងអស់ ដោយមិនទុក្ខឲ្យមានការលំបាកតែម្នាក់ឯងនោះទេ។

គួរជម្រាបថា លោក ជួន វៀង មានតួនាទីជា សមាជិកគណៈកម្មការផ្សារដើមគរ ហើយកំពុងសម្រាកព្យាបាលជំងឺមហារីកបំពង់ក នៅមន្ទីរពេទ្យកាល់ម៉ែត៕