(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ១៧ករណី ក្នុងនោះ ករណីប្រើប្រាស់ ៤ករណី និងជួញដូរ ១៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ ២៩នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ១០,១១៣ករណី ឃាត់មនុស្ស ២០,៧២៥នាក់ (ស្រី១,២៥៨នាក់)៕