(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ ស្ដីពីនីតិវិធីនៃការជ្រើសរើស បុគ្គលិកក្រៅក្របខណ្ឌរដ្ឋ របស់រដ្ឋបាលឃុំ សង្កាត់។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ។

សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ការចេញសេចក្ដីណែនាំនេះ ដើម្បីធានាឲ្យរដ្ឋបាលឃុំ សង្កាត់អាចជ្រើសរើស បាននូវបុគ្គលិកក្រៅក្របខណ្ឌ ដែលមានសមត្ថភាព និងបទពិសោធន៍ សម្រាប់បំរើការងារជូនរដ្ឋបាលឃុំ សង្កាត់ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រដ្ឋបាលឃុំ សង្កាត់ដែលមានបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋ កំពុងបម្រើការងារនៅរដ្ឋបាលឃុំ សង្កាត់ មុនការចូលជាធរមាន នៃសេចក្ដីណែនាំនេះ ត្រូវបន្ដការងាររហូតដល់បញ្ចប់កិច្ចសន្យារបស់បុគ្គលិកនោះ៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់សម្ដេចក្រឡាហោម ស ខេង ដែលមានខ្លឹមសារទាំងស្រុង៖