(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ ដឹកនាំដោយប្រធានកិត្តិយស និងជាអភិបាលខណ្ឌ ជា ពិសី បានទទួលអំណោយជាអង្ករ ចំនួន១តោន ពីលោក ហួន សីហា ដែលជាសប្បុរសជន សម្រាប់រក្សាត្រៀមទុកចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះក្នុងមូលដ្ឋាន។

ពិធីប្រគល់ និងទទួលអង្ករ ចំនួន១តោន ដើម្បីត្រៀមទុកចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះក្នុងមូលដ្ឋាន នេះក៏មានការចូលរួមពីអស់លោកប្រធាន និងអនុប្រធានតាមបណ្ដាការិយាល័យជុំនាញ ចំនួនផងដែរ ដែលបានរៀបចំធ្វើឡើងនៅសាលាខណ្ឌឫស្សីកែវ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ។

ក្នុងពិធីប្រគល់ និងទទួលអង្ករ ចំនួន១តោន ដើម្បីត្រៀមទុកចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះក្នុងមូលដ្ឋាន ខណ្ឌឫស្សីកែវនេះដែរ, លោក ជា ពិសី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ហួន សីហា ដែលជាសប្បុរសជន ដោយសន្យាថា និងបន្តនាំយកនូវអង្ករ ចំនួន១តោននេះ ទៅបន្តចែកជូនជួយសង្គ្រោះ ទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ឲ្យស្របតាមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕