(ភ្នំពេញ)៖ ក្នុងស្មារតីស្រឡាញ់ជាតិ មាតុភូមិ និងចូលរួមកាត់បន្ថយការលំបាករបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បានបរិច្ចាគថវិកា ១០,៥២០,០០០រៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការធ្វើយុទ្ធនាការរ៉ៃអង្គាសថវិកា ដើម្បីចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕