(ក្រចេះ)៖ នគរបាលស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា មនុស្សចំនួន២នាក់ បានជួបគ្រោះថ្នាក់លិចទូកក្នុងទន្លេមេគង្គ តែត្រូវគេសង្រោះបានម្នាក់ ចំណែកម្នាក់ទៀតបានបាត់ខ្លួនក្នុងទន្លេ ខណៈសាច់ញាតិកំពុងតាមរក ដែល

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ទៀបភ្លីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចកោះឥន្ទជ័យ ភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសំបូរ។

យោងតាមរបាយការណ៍នគរបាលស្រុកសំបូរ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ ស សើន អាយុ ២០ឆ្នាំ
*ទី២៖ ឈ្មោះ សូ រស្មី អាយុ៣៩ឆ្នាំ អ្នកទាំងពីររស់នៅភូមិ ឃុំកើតហេតុខាងលើ។

របាយការបញ្ជាក់ទៀតថា ក្រោយពីកើតហេតុ ប្រជាពលរដ្ឋបានជួយស្រង់បានម្នាក់ឈ្មោះ សូរ រស្មី ចំណែកឈ្មោះ ស សើន រកពុំទាន់ឃើញ ហើយបច្ចប្បន្នសាច់ញាតិកំពុងស្វែងរកដោយគេពុំដឹងថា ស្លាប់ ឬរស់យ៉ាងណានោះទេ។
សមត្ថកិច្ចកំពុងជួយសង្រ្គោះបានប្រាប់ឲ្យដឹងថា មូលហេតុដែលបណ្តាឲ្យទូកខាងលើបានលិចបាត់ក្នុងទន្លេ ដោយសារតែអ្នកបើកទូកបើកលើផ្លូវទឹកជួរ ចំកន្លែងទឹកហូគួចខ្លាំង៕