(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅក្បែរអធិកដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ច កំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ខណៈមូលហេតុដែលនាំឲ្យភ្លើងឆេះមិនទាន់ដឹងនៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕