(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ៦ខែបន្ថែមទៀត ចាប់ពីខែមករា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមលិខិតខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លិខិតនោះបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបរិច្ចាគប្រាក់បៀវត្សប្រចាំខែជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៦ខែបន្ថែមទៀត (សរុប ៩ខែ) ចាប់ពីខែមករា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២១»

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានប្រកាសបរិច្ចាគប្រាក់បៀវត្សទាំងស្រុងរយៈពេល ៣ខែ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕