(អាមេរិក)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ពីទីកន្លែង កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ពីរដ្ឋ California បានឲ្យដឹងនៅមុននេះបន្តិចថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅពេលបាយក៏ប្រជុំពិភាក្សាគ្នាដែរ ដែលគេហៅ «Working Dinner» ហើយនៅពេលនេះ គឺជាពេលបាយល្ងាចទទួលទានអាហារ ទាំងអស់គ្នាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក និងមេដឹកនាំអាស៊ាន។

ភ្នាក់ងារ Fresh News បន្តរាយការណ៍ថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះ សម្រាប់នៅថ្ងៃទី១៥ ខែកុម្ភៈ បានបញ្ចប់ ហើយនៅពេលនេះ (ពេលល្ងាចម៉ោងនៅអាមេរិក) កំពុងពិភាក្សាគ្នានៅលើតុបាយ និងបន្តបើកកិច្ចប្រជុំមួយថ្ងៃទៀត នៅថ្ងៃទី១៦ ខែកុម្ភៈ (ថ្ងៃនៅអាមេរិក)។

សូមជំរាបថា កិច្ចប្រជុំកំពូលនេះបានចាប់ផ្តើម នៅល្ងាចថ្ងៃចន្ទ ម៉ោងនៅសហរដ្ឋអាមេរិក តែនៅកម្ពុជាវិញត្រូវនឹងព្រឹកថ្ងៃអង្គារ ដែលបញ្ហានេះជាការលំបាកតែមួយគត់ របស់មេដឹកនាំអាស៊ាន ដោយសារខុសម៉ោងគ្នារហូតដល់ ១៥ម៉ោង។

សូមទស្សនារូបភាព ទទួលទានអាហារពេលល្ងាច និងពិភាក្សានៅលើតុបាយ៖

ប្រធានាធិបតីអាមេរិក Obama ទទួលស្វាគមន៍ថ្នាក់ដឹកនាំកំពូលៗអាស៊ាន

ប្រធានាធិបតីអាមេរិក លោក Obama ទទួលស្វាគមន៍ថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសក្នុងតំបន់អាស៊ាន នៅឯកិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាន-អាមេរិក

Posted by Fresh News on Monday, February 15, 2016