(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា បានទទួលរួចហើយ នូវសេចក្តីប្រកាសសុពលភាពពីក្រសួងមហាផ្ទៃ ដែលច្បាប់បានកំណត់ នេះបើយោងតាមលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា គណបក្សថ្មីៗ មានចំនួនប្រមាណ១១គណបក្ស មានតែគណបក្សយុវជនកម្ពុជាតែមួយទេ​ ដែលបានចុះបញ្ជី និងទទួលបានសេចក្តី​ប្រកាសសុពល​ភាពពីក្រសួង​មហាផ្ទៃ៕