(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ចាប់ផ្តើមធ្វើការយកសំណាក មន្ត្រីក្រសួងមហាផ្ទៃប្រមាណជា១ពាន់នាក់ បុគ្គលិកធនាគារកាថេ និងធនាគារចិន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទៅធ្វើតេស្តរកមេរោគកូវីដ១៩លើកទី៣ ដែលជាលើកចុងក្រោយ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការបានឲ្យដឹងថា ការធ្វើតេស្តរកមេរោគកូវីដ១៩នេះដែរ ប្រព្រឹត្តិទៅរយៈពេល ១ថ្ងៃពេញ ចាប់ពីម៉ោង ៧ព្រឹកតទៅ នៅទីស្តីការក្រសួងមហាផ្ទៃ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល ប្រាប់ដល់មន្ត្រីក្រសួងមហាផ្ទៃ ត្រូវទៅធ្វើតេស្តចាប់ពីម៉ោង ៧ព្រឹក។ ចំណែកឯបុគ្គលិកធនាគារកាថេ និងធនាគារចិន ត្រូវទៅធ្វើតេស្តចាប់ពីម៉ោង ១០ព្រឹក ដើម្បីកុំឲ្យមានជាន់ម៉ោងគ្នាជាមួយមន្ត្រីក្រសួងមហាផ្ទៃ។ ក្រសួងសូមបញ្ជាក់ថា ទីតាំងតែមួយកន្លែងប៉ុណ្ណោះនៅក្រសួងមហាផ្ទៃ៕