(ភ្នំពេញ)៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេសលើមុខទំនិញមួយចំនួនរួចមក នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ក៏ចេញលិខិតថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេច ឱ្យមានអនុក្រឹត្យខាងលើនេះ។

សមាគមសហព័ន្ធវិនិយោគិនកម្ពុជាបានបញ្ជាក់ថា ការសម្រេចចេញអនុក្រឹត្យនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ពាណិជ្ជករ អាជីវករ សិប្បករ ឧស្សាហករ សហគ្រិន ក៏ដូចជាយុវជន និងប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកក្នុងដំណាក់កាលវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩នេះ។

ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណរបស់សមាគមសហព័ន្ធវិនិយោគិនកម្ពុជា គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី៖