(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ដំណឹងល្អ ! ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនៅកម្ពុជា ខណៈអ្នកជំងឺ៥នាក់បានជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៧៤លាននាក់ ស្លាប់ជាង ១លាន ៦៥ម៉ឺននាក់ និងជាសះស្បើយជាង ៥២លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរ លោក ចូ បៃដិន ដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក

៤៖ ប្រធានាធិបតីបារាំងលោក ម៉ាក្រុង «ឆ្លងជំងឺកូវីដ-១៩»

៥៖ ក្រសួងអប់រំ នឹងចេញសេចក្ដីជូនដំណឹងបន្ថែម ក្រោយរាជរដ្ឋាភិបាលសម្រេចឲ្យសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ជាប់ជាស្ថាពរ

៦៖ មន្ត្រីជំនាញ WHO នឹងធ្វើដំណើរទៅទីក្រុងវូហាន ប្រទេសចិន ដើម្បីស៊ើបរកប្រភពដើមនៃកូវីដ-១៩

៧៖ ក្រសួងសាធារណការ៖ ការប្រឡងយកបណ្ណបើកបរនៅគ្រប់រាជធានី-ខេត្ត បើកដំណើរការវិញហើយ !

៨៖ ចិនស្វាគមន៍ WHO មកស៊ើបអង្កេតរកប្រភពដើមកូវីដ-១៩ នៅក្នុងប្រទេសនេះ នៅខែមករា ឆ្នាំ២០២១

៩៖ ក្រសួងសាធារណការ ប្រកាសការផ្អាកដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ក្រសួង រយៈពេល៣ថ្ងៃ ដើម្បីរៀបចំប្តូរទីតាំង

១០៖ WHO៖ «វ៉ាក់សាំងកូវីដ-១៩តែមួយមុខ មិនអាចបញ្ចប់ការឆ្លងរាតត្បាតឡើយ, យើងត្រូវបន្តអនុវត្តតាមដំបូន្មាន នៃអាជ្ញាធរសុខាភិបាល»

១១៖ អគ្គពន្ធដារ៖ ត្រឹមថ្ងៃទី១៦ ខែធ្នូ ការប្រមូលចំណូលពន្ធ ឆ្នាំ២០២០ សម្រេចបាន ២,៦៩៧លានដុល្លារ ខណៈឆ្នាំ២០២១ត្រូវប្រមូលឲ្យ ២,២៧១លានដុល្លារ

១២៖ បារាំងបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ រហូតដល់២០០លានដូស, យុទ្ធនាការចាក់វ៉ាក់សាំង នឹងអាចចាប់ផ្តើមនៅចុងខែធ្នូ ប្រសិនបើអឺរ៉ុបអនុញ្ញាត

១៣៖ កូវីដ១៩ មិនបានរំខានការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ទេ, ពេលនេះសម្រេចបានជិត ៤១% ហើយ

១៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ២៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣,៤៨៦នាក់ស្លាប់ ក្នុងពេលតែ១ថ្ងៃ!

១៥៖ រាជរដ្ឋាភិបាល បើកកិច្ចប្រជុំបន្ទាន់ជាមួយដៃគូពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីកិច្ចលទ្ធកម្មទិញវ៉ាក់សាំង និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា

១៦៖ អូស្រ្តាលី បង្កើនការធ្វើតេស្ដរកកូវីដ-១៩ ក្រោយមានករណីឆ្លងជាចង្កោម ក្នុងទីក្រុងស៊ីដនី

១៧៖ លោក សេង ទៀង តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ចុះត្រួតពិនិត្យ ប្រគល់-ទទួល ការងារសាងសង់អគារខេមរៈវិទូ ក្នុងរាជបណ្ឌិតសភាកម្ពុជា អំណោយសម្តេចតេជោ ហ៊ុន សែន

១៨៖ គម្រោងចែកវ៉ាក់សាំងរបស់ WHO ប្រឈម«ហានិភ័យបរាជ័យខ្ពស់» ដែលនឹងធ្វើឲ្យបណ្តាប្រទេសក្រីក្រ រស់នៅដោយគ្មានវ៉ាក់សាំង រហូតដល់ឆ្នាំ២០២៤

១៩៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo ត្រូវធ្វើចត្តាឡីស័ក ក្រោយប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩

២០៖ ទីបំផុតគំរូតាងព្រះច័ន្ទត្រូវបានយានចិន ឆាងអឺ-៥ ទម្លាក់មកលើផែនដីដោយជោគជ័យ!

២១៖ សហរដ្ឋអាមេរិកចោទវៀតណាម និងស្វីសថា កំពុងកេងចំណេញពីវិស័យពាណិជ្ជកម្ម តាមរយៈនយោបាយលើរូបិយប័ណ្ណ

២២៖ អនាគតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន «នឹងចាក់វ៉ាក់សាំងកូវីដ-១៩» នៅសប្តាហ៍ក្រោយនេះ!

២៣៖ អាមេរិក៖ បុគ្គលិកសុខាភិបាលនៅរដ្ឋអាឡាស្កា «រងប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរ» ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

២៤៖ សហរដ្ឋអាមេរិក៖ រដ្ឋ កាលីហ្វ័រញ៉ា រកឃើញករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ បំបែកកំណត់ត្រាថ្មីមួយ

២៥៖ អាជ្ញាធររដ្ឋមួយរបស់អូស្ត្រាលី រងការចោទប្រកាន់ថា «រំលោភសិទ្ធិមនុស្ស» ដោយសារការបិទទ្វារ ដើម្បីទប់ស្កាត់កូវីដ-១៩

២៦៖ លោកស្រី Suely Saro ក្លាយជាពលរដ្ឋអាមេរិក ដើមកំណើតខ្មែរដំបូងគេ ដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុង Long Beach នៃរដ្ឋកាលីហ្វ័រញ៉ា

- ព័ត៌មាន Fresh News Plus

១៖ Ronaldo ប៉េណាល់ទីអត់ចូល ក្នុងជំនួប Juventus លេងស្មើទល់នឹង Atalanta

២៖ Liverpool ឡើងឈរកំពូលតារាង Premier League ក្រោយឈ្នះ Spurs ចុងម៉ោង

៣៖ Facebook និយាយថា Apple កំពុងតែធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មខ្នាតតូច តាមរយៈការកំណត់ច្បាប់ថ្មីនៅលើ App Store

៤៖ Twitter នឹងបិទកម្មវិធីផ្សាយផ្ទាល់ Periscope នៅខែមីនា

៥៖ Twitter ប្រកាសចាត់វិធានការទប់ទល់ការបង្ហោះសារមិនពិតអំពីវ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពី Facebook និង YouTube បានធ្វើដូចគ្នា

៦៖ កម្ពុជា និងប្រទេសសមាជិក OCA មូលមាត់គ្នា ស្ដារចលនាអូឡាំពិក ក្រោយកូវីដ-១៩

៧៖ រដ្ឋធំៗចំនួន១០ របស់អាមេរិក ចោទប្រកាន់ Google ថាបានសហការជាមួយ Facebook ដើម្បីរំលោភច្បាប់ប្រឆាំងនឹងសេចក្ដីទុកចិត្ត

៨៖ តើអ្នកដឹងទេ! ទីក្រុងណាដែលមានឈ្មោះផ្លូវការវែងជាងគេនៅលើពិភពលោក?

៩៖ Lewandowski រកបាន ២៥០គ្រាប់នៅលីគ Bundesliga ក្រោយជំនួប Bayern វាយបកឈ្នះ Wolfsburg ២-១

១០៖ អគារថ្មីរបស់ផលិតកម្ម «Big Hit» រកឃើញអ្នកមានកូវីដ១៩ ដល់ទៅ ៦២នាក់ ខណៈប្រទេសកូរ៉េ នៅតែបន្តឆ្លងក្នុងកម្រិតខ្ពស់

១១៖ លោក Sam Allardyce ត្រូវបានតែងតាំងជាគ្រូធំក្លិប West Brom ក្រោមកិច្ចសន្យា ១៨ខែ

១២៖ ដោយសារកូវីដ១៩ ផ្ទុះឡើងខ្លាំងនៅកូរ៉េ ធ្វើឲ្យការប្រគំតន្ត្រីតាមអនឡាញលើកដំបូងរបស់ «BLACKPINK» ត្រូវបានពន្យាពេល

១៣៖ បញ្ហា COVID-19 ធ្វើឲ្យព្រឹត្តិការណ៍វាយកូនបាល់ «Australian Open 2021» ត្រូវពន្យារពេលដល់ខែកុម្ភៈ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និងគេហទំព័រ www.freshnewsasia.com