(ភ្នំពេញ)៖ ឯកឧត្តម ឈឹម គឹមលាង ទីប្រឹក្សាក្រសួងមហាផ្ទៃ និងលោកជំទាវ ឡាច សាម៉ន ទីប្រឹក្សាក្រសួងភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានបរិច្ចាគថវិកាចំនួន ៥០០ដុល្លារសហរដ្ឋអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕