(កំពង់ចាម)៖ មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាមបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០នេះ មានមន្ត្រីរាជការនិងព្រះសង្ឃ ក្នុងខេត្តកំពង់ចាម បានចូលរួមបរិច្ចាគថវិកាសរុប ចំនួន ១៤៦.៤៦២.០០០ និង៣២០ដុល្លារ តាមរយៈ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា ជូនសម្ដេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕