(ភ្នំពេញ)៖ សមត្ថកិច្ចបានឃាត់ខ្លួន អ្នកបើកបរស្រវឹងចំនួន១៤នាក់ ជាមួយនឹងការផាកពិន័យយានយន្តល្មើសចំនួន៣១១គ្រឿង ក្នុងប្រតិបត្តិការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបើយោងតាមរបាយការណ៍លទ្ធផល នៃការត្រួតពិនិត្យ របស់នគរបាលចរាចរណ៍។

របាយការណ៍ដដែលបានឲ្យដឹងថា យានយន្តដែលបានធ្វើការត្រួតពិនិត្យ មានចំនួន៨២៨ គ្រឿង (ម៉ូតូចំនួន៥០២គ្រឿង និងរថយន្ត៣២៦ គ្រឿង) ដោយយានយន្តដែលបាន ចេញប័ណ្ណពិន័យបទល្មើសចំនួន៣១១គ្រឿង (ម៉ូតូ២២០គ្រឿង និងរថយន្ត៩១គ្រឿង) អប់រំអ្នកបើកបរដែលមានអត្រាជាតិស្រវឹងក្រោម០,២៥ ចំនួន៦នាក់ (ម៉ូតូចំនួន៣នាក់ និងរថយន្តចំនួន៣នាក់)
ពិន័យអ្នកបើកបរដែលមានអត្រាជាតិ ស្រវឹងចាប់ពី០,២៥ ដល់០,៣៩ មីលីក្រាម៦នាក់ (ម៉ូតូចំនួន២នាក់ និងរថយន្តចំនួន៤នាក់)។

 លើសពីនេះ ក្នុងប្រតិបត្តការនោះ សមត្ថកិច្ចនគរបាលចរាចរណ៍ ឃាត់អ្នកបើកបរស្រវឹងចំនួន១៤នាក់ក្នុងនោះអ្នកបើកម៉ូតូចំនួន៩នាក់ អត្រាជាតិអាល់កុលពី ០,៤៧ ដល់ ១,០៣ MgL/ខ្យល់ និងអ្នកបើកបររថយន្ត៥នាក់ អត្រាជាតិអាល់កុល ០,៥៧ ដល់ ១,០៤ MgL/ខ្យល់។

សូមបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេល១៨លើក បានឃាត់អ្នកបើកបរយានយន្តចំនួន១៥៥នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន៤០នាក់ និង អ្នកបើកបរម៉ូតូចំនួន១១៥នាក់។