(ភ្នំពេញ)៖ លោក ជូ គីរី ហៅ តាម៉ាបាយ៉ាស៊ី តាកេអុ (TAMABAYASHI TAKEO) ដែលត្រូវជាបងប្រុសបង្កើតរបស់លោកស្រី ជូ ដារ៉ារ៉េត (ហៅធារី) នឹងត្រវរៀបចំធ្វើពិធីបូជាសពតាមប្រពៃណី ក្រោយក្រុមគ្រួសារនឹងដឹកសពពីមន្ទីរពេទ្យបំរុងរ៉ាតអន្ដរជាតិ ទីក្រុងបាងកក ប្រទេសថៃ មកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃអាទិត្យទី២០ ខែឆ្នូឆ្នាំ២០២០ សពនឹងមកដល់វត្តព្រែកប្រាំង នៅពេលល្ងាចថ្ងៃដដែល ហើយពិធីបូជាសព វេលាម៉ោង១៩៖០០ នៅថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២០ ។

សពលោក ជូ គីរី ហៅ តាម៉ាបាយ៉ាស៊ី តាកេអុ បានទទួលមរណភាពនៅថ្ងៃអាទិត្យ១៤កើត ខែមិគសិរ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០២៖៣៩នាទីយប់ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ នាមន្ទីរពេទ្យបំរុងរ៉ាតអន្ដរជាតិ ទីក្រុងបាងកកប្រទេសថៃ។

ពិធីបុណ្យសពធ្វើនៅវត្តព្រែកប្រាំង ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល តាមបណ្ដោយផ្លូវជាតិលេខ៥ ហួសស្ពានព្រែកក្តាម១ គីឡូម៉ែត្រ ខាងស្តាំដៃជាប់នឹងរដ្ឋបាលស្រុកពញាឮ ខេត្តកណ្តាល។

ដំណឹងនេះចាត់ទុកជាការជូនដំណឹងដល់សមេ្ដច ទ្រង់ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនញាតិមិត្ដជិតឆ្ងាយនៃសព។

សូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៦ ៨១៥ ០២៩ (ប្អូនស្រី ជូ ដារ៉ារ៉េត ហៅធារី) /០១២ ៨៨៨ ៤២៥៕