(កំពង់ធំ): លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៦នេះ បាន​ចុះសំណេះសំណាលនិងថ្លែង​អំណរគុណ​ចំពោះក្រុមសមាគម គ្រូពេទ្យសាកលមក​ពីសហរដ្ឋអាមេរិក
ដឹកនាំដោយ​លោកវេជ្ជបណ្ឌិត មៃឃើល ជី អូ កាលិនហាន ឌី ឌី អេស (Michael G.O Callaghan D.D.S) សហការជាមួយ ប្រីយ៍សម្ព័ន្ធ គ្រូពេទ្យគ្រឹស្តបរិស័ទ្ទ កម្ពុជា  និង អង្គកាទស្សនៈ​ពិភពលោក​ប្រចាំប្រទេសកម្ពុជា ដោយមានការគំទ្រពីសាលាខេត្ត​កំពង់​ធំ​ បានផ្តល់សេវា ព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញនិងជំងឺភ្នែក ជូនប្រជាពរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុក ចំនួន០៦ (ស្រុក កំពង់ស្វាយ ស្រុក​សន្ទុក ស្រុកស្ទោង ស្រុកប្រាសាទសំបូរ ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់)  ។

ក្រុមគ្រូពេទ្យមកពី​សហរដ្ឋអាមេរិក​ចំនួន ១៣​នាក់ និង​និសិត្ស​មកពីសាលាវេជ្ជសាស្រ្ត​ចំនួន ២១នាក់​ដែលបែងចែក​តាមជំនាញខាងលើ។

លោក អ៊ុត សំអន បានថ្លែងថា ប្រជាពលរដ្ឋជាច្រើនបានឆ្លងកាត់សង្គ្រាមផ្ទៃក្នុងជាយូរ ដែលជាហេតុធ្វើឲ្យការយល់ដឹងនូវមានកម្រិត ជាពិសេសប្រជាពលរដ្ឋ នៅតាមស្រុកស្រែចំការ ភាគច្រើនមិន​សូវទទួល​បានអាហារូបត្ថម្ភ ហើយការព្យបាលគឺជឿ​ទៅលើអបិយ​ជំនឿគ្រូស្តោះផ្លុំ មន្តអាគមជាដើម ជាពិសេសទៅទៀតនោះការព្យាបាលគឺតាមបែបទម្លាប់មិនមានក្បួនច្បាប់ត្រឹមត្រូវ ហើយមណ្ឌល​សុខភាព​តាមឃុំនិងនៅតាមមន្ទីរ​ពេទ្យខ្វះ​សម្ភារៈ ឧបករណ៍​បច្ចេកសទំនើបៗ  ។

លោកបានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់សូម​ទទួលការអប់រំផ្នែកសុខភាព និងទៅពិគ្រោះជាមួយគ្រូពេទ្យ​ជំនាញជាបន្ទាន់​កុំឲ្យទុកឲ្យធ្ងន់ធ្ងរ  សូមកុំឲ្យជឿលើអបិយជំនឿ និងតាមបែបទម្លាប់​តទៅទៀត ត្រូវប្តូឥរិបថព្យបាលពីខ្លួន​ឯងទៅព្យាបាល​ដោយគ្រូពេទ្យបច្ចេកទេស​វិញ  ៕