(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ដំណឹងល្អ ! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជាសះស្បើយមាន៧នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៧៤លាននាក់ ស្លាប់ជាង ១លាន ៦៤ម៉ឺននាក់ និងជាសះស្បើយជិត ៥២លាននាក់!

៣៖ សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេសលើមុខទំនិញមួយចំនួន

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជិត២០ម៉ឺននាក់ឆ្លងកូវីដ-១៩ និងជិត ៣,០០០នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ!

៥៖ ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋដែលបានចូលហាង Hidden Coffee ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ថ្ងៃទី០៤ ខែធ្នូ ចន្លោះម៉ោង១៥៖៣០នាទី ដល់១៦៖០០នាទីរសៀល ទៅធ្វើតេស្តរកកូវីដ១៩

៦៖ កូរ៉េខាងត្បូងកាន់តែធ្ងន់ធ្ងរ ខណៈអត្រាឆ្លងកូវីដ-១៩ប្រចាំថ្ងៃ កើនដល់លើស១,០០០នាក់ ជាលើកដំបូងបំផុត!

៧៖ ក្រសួងសុខាភិបាល ប្រកាសឱ្យមន្ត្រីក្រសួងមហាផ្ទៃប្រមាណ១ពាន់នាក់ បុគ្គលិកធនាគារកាថេ និងធនាគារចិន ទៅធ្វើតេស្តរកកូវីដ១៩ លើកទី៣ នាថ្ងៃទី១៨ ខែធ្នូ នៅក្រសួងមហាផ្ទៃ

៨៖ ជម្លោះពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលីកាន់តែក្តៅគគុក! អូស្ត្រាលីនឹងស្នើ WTO ឲ្យស៊ើបអង្កេតក្រោយចិនដំឡើងពន្ធ ៨០% លើស្រូវសាឡី

៩៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រុះរើក្បាលម៉ាស៊ីនដឹកនាំបក្ស, តែងតាំងបុត្រច្បងជាអនុប្រធាន, លោក អាំង សំបូរ ជាអគ្គលេខាធិការ និងលោក ផាន់ សិទ្ធី ជាអ្នកនាំពាក្យ

១០៖ រដ្ឋកាលីហ្វ័រញ៉ា ត្រៀមថង់រុំសាកសព ៥,០០០សម្រាប់, ទូរក្លាសេ៦០គ្រឿង ខណៈអ្នកស្លាប់ដោយសារ កូវីដ-១៩ នៅតែបន្តកើនឡើង

១១៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូ ដោយមានរបៀបវារៈ៨

១២៖ អាមេរិកអនុញ្ញាតឲ្យប្រើឧបករណ៍ធ្វើតេស្តថ្មី ដែលអាចរកឃើញកូវីដ-១៩ ក្នុងពេលតែ២០នាទី!

១៣៖ នៅទីបំផុតប្រធានាធិបតីប្រេស៊ីល ព្រមទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន

១៤៖ គិតត្រឹមថ្ងៃនេះ អ្នកធ្វើចត្តាឡីស័ក ២៦០គ្រួសារហើយក្នុងរាជធានីភ្នំពេញ ទទួលបានថវិការបស់រាជរដ្ឋាភិបាលមួយគ្រួសារ ៣០ម៉ឺនរៀល

១៥៖ លោក ដូណាល់ ត្រាំ «កំពុងត្រៀមខ្លួនចាកចេញពីសេតវិមាន» ប៉ុន្តែស្ថានភាពអាចនឹង ខុសពីប្រធានាធិបតីមុនៗ

១៦៖ World Bank: សេដ្ឋកិច្ចរបស់កម្ពុជា នឹងងើបឡើងវិញ ប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរងប៉ះពាល់ពីជំងឺកូវីដ-១៩

១៧៖ ទុយនីស៊ីថា ប្រជាជនទាំងអស់នឹងទទួលបាន វ៉ាក់សាំងកូវីដ-១៩ «ដោយមិនគិតថ្លៃ» ក្រោយការបញ្ជាទិញ ២លានដូសពីអាមេរិក

១៨៖ ធនាគារវិនិយោគអឺរ៉ុប វិនិយោគទឹកប្រាក់៨០លានអឺរ៉ូ គាំទ្រដល់ការធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក និងធារាសាស្ត្រនៅតំបន់ជនបទនៅកម្ពុជា

១៩៖ អាល្លឺម៉ង់ ចង់ឲ្យសហភាពអឺរ៉ុប អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ឲ្យបានមុនថ្ងៃបុណ្យណូអែល

២០៖ អគារព្យាបាលជំងឺកូវីដ-១៩ កម្ពស់២ជាន់របស់កម្ពុជា នឹងចាប់ផ្ដើមសាងសង់ នៅពេលឆាប់ៗខាងមុខនេះ

២១៖ ប៉ុមប៉េអូ៖ «ចិន និងកូរ៉េខាងជើងកំពុងគំរាមកំហែងអាមេរិក ខ្លាំងជាងរុស្ស៊ីទៅទៀត»

២២៖ «ម្រេចកំពត» ទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ នៅប្រទេសចំនួន៣២ ក្រោមច្បាប់ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោន

២៣៖ ទីបំផុត! មេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិក លោក McConnell ព្រមទទួលស្គាល់លើ ជ័យជម្នះរបស់ លោក ចូ បៃដិន ហើយ

២៤៖ ខេត្តជាប់លេខ៣ ដែលផលិតស្រូវច្រើនជាងគេរបស់កម្ពុជា នាំចេញស្រូវបានជាង១៣ម៉ឺនតោន !

២៥៖ លោក ចូ បៃដិន គ្រោងប្រកាសពីការតែងតាំងមន្ត្រីកំពូលៗ ទទួលបន្ទុកដោះស្រាយបញ្ហាអាកាសធាតុ

២៦៖ ចិនផ្តល់វ៉ាក់សាំងការពារជំងឺអុតក្តាមគោ/ក្របី ចំនួន២០ម៉ឺនដូសដល់កម្ពុជា

២៧៖ ក្រុមហ៊ុន Moderna សម្រេចកិច្ចព្រមព្រៀងជាមួយសិង្ហបុរី ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19

២៨៖ FDA របស់សហរដ្ឋអាមេរិក រកឃើញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានសុវត្ថិភាពនិងប្រសិទ្ធខ្ពស់ ខណៈដែលវ៉ាក់សាំងនេះ មិនទាមទារស៊ីតុណ្ហភាពត្រជាក់រហូតដល់ -៧០អង្សាសេដើម្បីស្តុកទុកនោះទេ

២៩៖ របាយការណ៍ថ្មី៖ «កុមារ ១.៦៤លាននាក់ឆ្លងជំងឺកូវីដ-១៩ នៅទូទាំងសហរដ្ឋអាមេរិក»

៣០៖ កោះតៃវ៉ាន់អះអាងថា សហរដ្ឋអាមេរិកព្រមលក់ឧបករណ៍សំខាន់ សម្រាប់បំពាក់ឲ្យនាវាមុជទឹករបស់ខ្លួនហើយ

៣១៖ លោកប្រធានាធិបតីឥណ្ឌូណេស៊ី «ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ មុនគេ» និងប្រកាសផ្តល់វ៉ាក់សាំងជូនប្រជាជន ដោយមិនគិតថ្លៃ!

- ព័ត៌មាន Fresh News Plus

១៖ Real តាមស្មើពិន្ទុ Atletico និង Sociedad ក្នុងតំណែងកំពូលតារាង ក្រោយឈ្នះ Bilbao

២៖ Pacquiao បញ្ជាក់ថា អាចវ៉ៃបាន ២ប្រកួតក្នុងឆ្នាំ២០២១ បើទោះបីជាកើនវ័យ ៤២ឆ្នាំក៏ដោយ

៣៖ បឹងកេត បន្តកិច្ចសន្យាដល់ខ្សែការពារកូឌឺវ័រ Anderson ២រដូវកាលទៀត

៤៖ បណ្ដាញសង្គមរូបភាព Pinterest យល់ព្រមបង់ប្រាក់ ២២.៥លានដុល្លារ ដើម្បីបញ្ចប់ជម្លោះរើសអើងភេទជាមួយអតីត COO

៥៖ ធនាគារដ៏ល្បី និងធំរបស់អង់គ្លេស Barclays ត្រូវបានផាកពិន័យ ២៦លានផោន ដោយសារធ្វើឱ្យអតិថិជនជួបវិបត្តិហិរញ្ញវត្ថុ

៦៖ តើអ្នកដឹងទេ! អ្នកណាខ្លះជាអ្នកដាក់ឈ្មោះឱ្យទ្វីបទាំងអស់ នៅលើផែនដី?

៧៖ Twitter រងពិន័យជិត៥៥ម៉ឺនដុល្លារ ដោយសាររំលោភច្បាប់ការពារទិន្នន័យអ្នកប្រើប្រាស់របស់អឺរ៉ុប

៨៖ ក្លិប West Brom អាចបណ្តេញលោក Bilic ចេញពីតំណែង ក្រោយប្រជែងស្មើ Man City បន្តឈរនៅក្បែរបាតតារាង

៩៖ កីឡាករ Yamazaki គឺជាសមាជិកថ្មីទី៦ របស់ក្លិបអង្គរថាយហ្គឺរ ត្រៀមរដូវកាលឆ្នាំ២០២១

១០៖ ណាហ្គា នាំចូលកីឡាករថ្មី ៥រូប និងបន្ដកិច្ចសន្យាដល់កីឡាករប្រេស៊ីលម្នាក់ ត្រៀមរដូវកាលថ្មី

១១៖ Zoom ប្រកាសពីផែនការបើកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យា នៅក្នុងប្រទេសសិង្ហបុរី

១២៖ ស្រីៗពូកែរាំកាច់រាងគ្នាក្នុង Tik Tok ឆាយ វីរៈយុទ្ធ បញ្ចេញបទ «អក្សរ S» ពេញចិត្តយុវវ័យស្ដូកតែម្ដង!

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com