(ភ្នំពេញ )៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន សម្រេចបេីកដំណេីរការឡេីងវិញនៅគ្រប់មណ្ឌលប្រឡងយកបណ្ណបើកបរគ្រប់រាជធានី-ខេត្ត និងអនុវត្តតាមគោលការណ៍ណែនាំ ការពារជំងឺកូវីដ១៩។ នេះយេីងតាមការប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលFresh News ទទួលបាននៅល្ងាចនេះ។

សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានសេចក្តី ជូនដំណឹង ស្តីពី ការផ្អាកដំណេីរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបេីកបរយានយន្ត និងប្រឡងយកបណ្ណបេីកបរយានយន្ត ជាបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហគមផងដែរ៕