(ភ្នំពេញ)៖ ក្នុងស្មារតីស្រឡាញ់ជាតិ មាតុភូមិ និងចូលរួមកាត់បន្ថយការលំបាករបស់រាជរដ្ឋាភិបាល ឯកឧត្តម សេរី កុសល តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងក្រុមការងារចុះជួយស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកា ១០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ជាមួយគ្នានេះនេះ ក្នុងឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២០ ឈានចូលឆ្នាំ២០២១ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុនេះ ឯកឧត្តម សេរី កុសល សូមគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមចៀសផុតពីជំងឺកូវីដ១៩ដ៏កាចសាហាវនេះ និងសូមបានប្រកបនូវពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង៕