(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃនេះដល់ ២២ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងបានឲ្យដឹងថា នៅថ្ងៃទី២០ ដល់ ២២ ខែធ្នូ ឆ្នាំ២០២០ អាកាសធាតុនៅកម្ពុជា តំបន់មួយចំនួននឹងចុះត្រជាក់ដល់១៧អង្សាសេ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសនគរបាល និងកងទ័ព ឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន យកចិត្តទុកដាក់ថែរក្សាសុខភាព៕