(ភ្នំពេញ)៖ លោកស្រី ឌីណា ហ្វីស័រ ប្រធានបេសកកម្ម គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំកម្ពុជា ផ្ញើសារគោរពជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

លោកស្រីបានសម្តែងនូវក្តីអំណរសាទរ ចូលរួមជូននូវសព្ទសាធុការពរជ័យ សិរីវឌ្ឍនា មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃខួបកំណើត សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំ កាកបាទក្រហមកម្ពុជាឱ្យទទួលបានជោគជ័យត្រចះត្រចង់បន្ថែមទៀត៕