(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីសម្រេច តែងតាំងសមាសភាព នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានសម្ដេចជាប្រធានកិត្ដិយស និងទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ ជាប្រធាន។

សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ក៏បានបង្ហាញថា ក្នុងក្រុមប្រឹក្សាជាតិនេះ មានអនុប្រធាន ចំនួន០៦រូប ដែលសុទ្ធតែជារដ្ឋមន្ដ្រីក្រសួងផ្សេងៗ និងអនុប្រធានអចិន្ដ្រៃយ៍ម្នាក់ ព្រមទាំងសមាជិកចំនួន២៨រូបទៀតផងដែរ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល៖