(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ឆ្នាំនេះ ជាប់ទាំងអស់ដោយមិនចាំបាច់ប្រឡង

២៖ សម្ដេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ និងដាក់ចេញបទបញ្ជាចំនួន៤ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ជាថ្មី

៣៖ សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាមិនប្រើប្រាស់ច្បាប់ដាក់ប្រទេសក្នុងភាពអាសន្នឡើយ ដោយសុខចិត្តទទូចឱ្យពលរដ្ឋ ចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ ជំនួសវិញ

៤៖ រាជរដ្ឋាភិបាលបានបើកថវិកាជូនគ្រួសារក្រីក្រអស់ ១៦០ លានដុល្លារ និងត្រៀមបន្តការងារនេះក្នុងពេល៣ខែទៀត

៥៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា អាចគ្រប់គ្រងបានហើយ តែមិនទាន់បិទបញ្ចប់នោះទេ

៦៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ថវិកាទទួលបានពីការបរិច្ចាគទិញវ៉ាក់សាំង មានជិត៤៩លានដុល្លារ និង៣,៩០០លានរៀល

៧៖ សម្តេចតេជោ ហ៊ុន សែន៖ និយាយរឿងវ៉ាក់សាំងកូវីដ-១៩ ធ្វើឱ្យព្រឺរោម ព្រោះវាបានក្លាយជាចលនាជាតិ និងជាខឿនការពារសុខភាពរបស់ប្រជាជន

៨៖ សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការ១៤ចំណុច ត្រៀមទប់ទល់ករណីមានការឆ្លងកូវីដ១៩ ទ្រង់ទ្រាយធំ ឆ្នាំ២០២១

៩៖ សម្ដេចតេជោ ហ៊ុន សែន៖ មនុស្ស៤១ម៉ឺននាក់ នឹងទទួលការចាក់វ៉ាក់សាំង COVID-19 មុនគេ

១០៖ សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលត្រូវរៀបអាពាហ៍ពិពាហ៍ គួររៀបចំតាមគន្លងថ្មី បើសិនកូនៗពិបាករង់ចាំ ដោយធ្វើពិធីក្នុងរង្វង់គ្រួសារ

១១៖ សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលត្រៀមឃ្លាំង ដែលអាចទុកវ៉ាក់សាំងកូវីដ១៩ រហូតដល់ -៨០អង្សា ឬក្រោមនេះ

១២៖ ក្រសួងរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣នាក់ ម្នាក់ជាកូនអាយុ១ឆ្នាំ ដែលមកសម្រាកជាមួយម្តាយវិជ្ជមានកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី និង២នាក់ទៀត ជាករណីនាំចូល ខណៈមាន៣នាក់ជាសះស្បើយ

១៣៖ យុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តអាមេរិក ចាប់ផ្តើមហើយ ខណៈបុគ្គលិកសុខាភិបាលទទួលបានមុនគេ

១៤៖ ក្រសួងសុខាភិបាល៖ អគ្គនាយកពន្ធនាគារ ឆែម សាវុធ និងអ្នកប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆកា» សរុបចំនួន៣នាក់ បានជាសះស្បើយ

១៥៖ ក្រុមហ៊ុនអាល្លឺម៉ង់ CureVac ឈានដល់ការធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ ក្នុងដំណាក់កាលថ្មី ដែលនឹងមានអ្នកស្ម័គ្រចិត្តរាប់ម៉ឺននាក់ចូលរួមធ្វើតេស្ត

១៦៖ ក្រសួងធនធានទឹក៖ អាកាសធាតុនឹងចុះត្រជាក់ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ, សូមប្រជាពលរដ្ឋ ពិសេសនគរបាល និងកងទ័ព ឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្តថែសុខភាព

១៧៖ អង្គបោះឆ្នោត បោះឆ្នោតទទួលស្គាល់លោក ចូ បៃដិន ជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក

១៨៖ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លាលែងពីតំណែង ក្រោយអង្គបោះឆ្នោតទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន

១៩៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជិត ១លានដុល្លារ ដល់គម្រោងចំនួន២ នៅកម្ពុជា

២០៖ លោក ចូ បៃដិន ចោទថា «លោក ដូណាល់ ត្រាំ មិនគោរពរដ្ឋធម្មនុញ្ញ និងឆន្ទៈរបស់ពលរដ្ឋអាមេរិក»

២១៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន «កុលធីតាមនុស្សធម៌»

២២៖ អូស្ត្រាលីណែនាំឲ្យអាកាសចរណ៍នានាប្រុងប្រយ័ត្ន ពេលដាក់ដំណើរការយន្តហោះឡើងវិញ ក្រោយការបញ្ឈរជើងអស់ជាច្រើនខែ

២៣៖ អឺរ៉ុបកំពុងរងសម្ពាធកាន់តែខ្លាំងឡើងៗ ឲ្យអនុម័តការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech

២៤៖ កូរ៉េខាងជើងទិញវ៉ាក់សាំងកូវីដ-១៩ «Sputnik V របស់រុស្ស៊ី» និងកំពុងរៀបចំដំណើរការចាក់វ៉ាក់សាំង, នេះបើតាមសារព័ត៌មានជប៉ុន

២៥៖ ក្រុមអ្នកជំនាញអូស្ត្រាលី៖ «វ៉ាក់សាំងកូវីដ-១៩តែមួយមុខ មិនអាចការពារសុវត្ថិភាពប្រទេសនេះឡើយ»

២៦៖ លោកស្រី ហ៊ីលឡារី គ្លីនតុន អំពាវនាវជាថ្មីឲ្យ «លុបចោលអង្គបោះឆ្នោត» និងឲ្យពលរដ្ឋអាមេរិកផ្ទាល់ ជាអ្នកជ្រើសរើសប្រធានាធិបតីវិញ

២៧៖ ទីបំផុតបុរសខ្លាំងរុស្ស៊ី ប្រកាសទទួលស្គាល់ជាផ្លូវការ នូវជ័យជម្នះរបស់លោក ចូ បៃដិន ជាប្រធានាធិបតីថ្មីរបស់អាមេរិក

- ព័ត៌មាន Fresh News Plus

១៖ តើអ្នកដឹងទេ! ប្រទេសណាបង្កើតក្រដាសប្រាក់ចាយវាយមុនគេ?

២៖ Facebook, Twitter និង TikTok ប្រឈមនឹងការផាកពិន័យ ១០% នៃប្រាក់ចំណូល បើសិនបរាជ័យក្នុងការលុបចោលមាតិកា ដែលបង្កគ្រោះថ្នាក់ដល់កុមារ

៣៖ បញ្ហារបួសកជើងរបស់ Neymar មិនធ្ងន់ធ្ងរទេ តែទាមទារតាមដាន ៤៨ម៉ោងទៀត

៤៖ Man Utd ប៉ះក្រុមកំពូលតារាង La Liga, Sociedad ក្នុងវគ្គ ៣២ក្រុមនៅ UEL

៥៖ កីឡាករ ចាន់ រតនា ថា ប៉ះជើងខ្លាំងចិន Xie Wei ថ្ងៃសុក្រនេះ នឹងមានម្នាក់សន្លប់

៦៖ Joshua ចង់ជួប Fury ឆ្នាំក្រោយ បន្ទាប់ពីផ្តួលជើងខ្លាំង Pulev កាលពីថ្ងៃសៅរ៍

៧៖ Apple គ្រោងបង្កើនការផលិត៣០ភាគរយលើ iPhone សម្រាប់រយៈពេល៦ខែដំបូងនៃឆ្នាំ២០២១, នេះបើតាមសារព័ត៌មានជប៉ុន Nikkei

៨៖ គ្រូវិសាខា ថ្លែងថា វត្តមានរបស់ ធារី ចន្ថាប៊ីន នឹងមានឥទ្ធិពលល្អលើក្រុម និងកីឡាករវ័យក្មេង

៩៖ Haaland រីករាយក្នុងការលេងបន្តឲ្យ Dortmund ក្រោយឈ្នះពាន Golden Boy ឆ្នាំនេះ

១០៖ អ្នកគាំទ្រ BTS ផ្ទុះការតវ៉ា ស្នើដល់ផលិតកម្ម Big Hit បញ្ឈប់សកម្មភាពទាញផលចំណេញ ពីក្រុមដ៏ល្បីមួយនេះ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com