(ភ្នំពេញ)៖ ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

សារលិខិតនោះមានខ្លឹមសារថា៖ «នៅក្នុងឱកាសដ៏មហាមង្គលថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ នៃខួបកំណើតគម្រប់៦៦ ឈានចូល៦៧ឆ្នាំ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំបាទ និងសមាជិក សមាជិកា នៃសមាគមស្បែកជើងកម្ពុជាទាំងអស់ សូមគោរពជូនសព្ទសាធុការពរ បវរសួស្តី សិរីមង្គល សុខភាពបរិបូណ៌ កម្លាំងពលាំ មាំមួន ជន្មាយុយឺនយូរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្ស ដ៏វិសេសថ្លៃថ្លានេះផងដែរ សមាជិក សមាជិកា នៃសមាគមស្បែកជើងកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ឫទ្ធិបារមី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមជួយតាមថែរក្សា ប្រោះព្រំ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្ដេចអគ្គមហាសេនាបតីតេជោ ព្រមទាំងក្រុមគ្រួសារ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខាងក្រោមនេះ ជាសារលិខិតរបស់ ប្រធានសមាគមស្បែកជើងកម្ពុជា ផ្ញើជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖