(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសំណូមពរដល់ប្រជាកសិករ ចូលរួមអនុវត្តការដាំដុះបន្លែ តាមស្តង់ដារសុវត្ថិភាព ចូលរួមក្នុងបណ្តុំអាជីវកម្មផលិតបន្លែ និងប្រើប្រាស់ប្រព័ន្ធ Online «CAMAgriMarket APP» ដើម្បីចៀសវាងការជួបប្រទះបញ្ហាទីផ្សារ និងមានតម្លៃថោក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានកសិកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

អគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ទៀតថា ការប្រើប្រាស់ប្រព័ន្ធ Online នេះ ដើម្បីងាយស្រួលក្នុងការ រៀបចំផែនការផលិតកម្មតាមប្រភេទបន្លែ តាមរដូវកាលដាំដុះ និងឆ្លើយតបតាមតម្រូវការទីផ្សារ ដោយអនុវត្តកសិកម្មតាមកិច្ចសន្យា ជាមួយវិស័យឯកជន ដើម្បីធានាគុណភាព សុវត្ថិភាព និងនិរន្តភាពទីផ្សារ។

លើសពីនោះទៀត អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត បាននិងកំពុងអភិវឌ្ឍបន្លែសុវត្ថិភាពតាមស្តង់ដារ ការអនុវត្តកសិកម្មល្អ ជំរុញការចងក្រងបណ្តុំអាជីវកម្មផលិតបន្លែ និងសហការជាមួយវិស័យឯកជន ដើម្បីអនុវត្តកសិកម្មតាមកិច្ចសន្យា៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានកសិកម្ម៖