(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌមានជ័យ បានសម្រេចចុះបិទអាជីវកម្មទីតាំងបូមខ្សាច់បណ្តោះអាសន្ន បន្ទាប់ពីមានការផ្ទុះបំពង់ទុយោបូមខ្សាច់ ដែលជីកកប់ក្នុងបរិវេណវត្តហូរហៀរខ្សាច់ពេញផ្លូវ និងពេញទីធ្លាវត្តចាក់អង្រែក្រោម និងរបើកឥដ្ឋការ៉ូឡាក្នុងសាលាឆាន់ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អាជ្ញាធរខណ្ឌមានជ័យ បានបញ្ជាក់ថា ទីតាំងសិប្បកម្មបូមខ្សាច់ត្រូវបានបិទ បន្ទាប់មកខាងក្រុមហ៊ុននឹងទៅដោះស្រាយផលប៉ះពាល់ជាមួយខាងវត្ត ឲ្យអស់សិន និងរៀបចំប្រពន្ធ័ថ្មីឡើងវិញ បានសុំគោលការណ៍ថ្នាក់ដឹកនាំអនុញ្ញាតបន្ត ។

សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ២ ម្តុំមុខវត្តចាក់អង្រែក្រោម និងកំណាត់ផ្លូវ ៣០ម៉ែត្រនេះ បានរងនូវការខូចខាតយ៉ាងខ្លាំង ដោយសាររថយន្តដឹកខ្សាច់ ចេញពីដេប៉ូខ្សាច់ ក្នុងទឹកដីខណ្ឌមានជ័យ៕