(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ មន្ត្រីឧទ្យានុរក្សតំបន់ការពារ​ធម្មជាតិទាំង៣ ដែនជម្រកសត្វព្រៃ​ភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់ប្រើប្រាស់ច្រើន​យ៉ាង​បឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ សរុប​វត្តមាន៦៣នាក់ បានធ្វើពិធីសម្បថ​ដើម្បីក្លាយខ្លួន​ជាភ្នាក់ងារ​នគរបាលយុត្តិធម៌។

ពិធីសម្បថនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប្រធានតុលាការ និងលោកព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្តពោធិសាត់។

បន្ទាប់ពីពិធីស្បថបានចប់សព្វគ្រប់ លោកប្រធានតុលាការ និងលោកព្រះរាជអាជ្ញា បានណែនាំឲ្យយកភារកិច្ចដើម្បីការពារសម្បត្តិធម្មជាតិ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ពេលក្លាយខ្លួនពេញសិទ្ធិ​ជាភ្នាក់ងារនគរបាល​យុត្តិធម៌នាពេលនេះ៕