Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃបុណ្យនៃក្តីស្រឡាញ់ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា​ ឆក់យកជីវិតមនុស្ស ៤នាក់ របួស៧នាក់

15-02-2016 15:36

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ បានឆក់យកជីវិតមនុស្ស៤នាក់ និងបណ្តាលឱ្យរបួសធ្ងន់ស្រាល៧នាក់ ,នេះបើតាមរបាយការណ៍របស់នគរបាលចរាចរណ៍។

នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានកើតឡើងចំនួន៧ករណី ក្នុងនោះមាន២លើក​ បណ្តាលមកពីកត្តាល្បឿន ២លើកមិនប្រកាន់ស្តាំ ៣លើកទៀតដោយសារ ស្រវឹង បត់ស្តាំ និងបើកបរងងុយដេក៕