(ភ្នំពេញ)៖​ ព្រឹត្ដិការណ៍មហាអស្ចារ្យក្នុងពិធីសម្ពោធ Highland De' Canal យ៉ាងប្រណិតគ្មានពីរនៅកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ដែលប្រារព្ធធ្វើឡើង​នៅទីតាំងផ្ទាល់ នៅ Highland De' Canal ដែលចម្ងាយពី១៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ហើយទទួលបានការ​គាំទ្រខ្ពស់​ពីអតិថិជន និងទទួលបានការកក់រហូតដល់ជាង៤០%ហើយ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយ ឯឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរង កងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក គឹង វណ្ណៈ តំណាងក្រុមហ៊ុន Highland De' Canal និងភ្ញៀវកិត្ដិយសជាច្រើនរយនាក់ទៀត។

លោក  គឹង វណ្ណៈ បានថ្លែងថា« មូលហេតុដែលខ្ញុំ ជ្រើសរើសយកទីតាំងនេះព្រោះ មានទីតំាងដ៏ល្អប្រណិត ដែលស្ថិតនៅមិនឆ្ងាយពីក្រុងនោះឡើយ ដែលមានចម្ងាយ១៥គីឡូម៉ែត្រពី រាធានីភ្នំពេញ​តែប៉ុណ្ណោះ ពិសេសតាមយុទ្ធសាស្រ្ដរាជរដ្ឋាភិបាល ជាគោលដៅត្រូវពង្រីកទីក្រុង អោយបានប្រមាណ៤៥គីឡូម៉ែតដោយគិតពីអក្ស័ទីក្រុងភ្នំពេញ ជាក់ស្តែងទីក្រុងត្រូវបានពង្រីកជាបន្តបន្ទាប់ យើងឃើញ​ថាបច្ចុប្បន្ននេះ កន្លែងខ្លះ ត្ត្រូវបានពង្រីកប្រហែល៣០គីឡូហើយ តែចំពោះ Highland De' Canal មានចម្ងាយត្រឹម១៥គីឡូម៉ែត្រតែប៉ុណ្ណោះបើកគិតពីវត្ដភ្នំមក»។

លោក ថ្លែងបន្ដថា «កាន់តែពិសេសនោះ គម្រោងដីឡូតិ៏ពុះលក់Highland De' Canal សម្រាប់សាងសង់លំនៅឋានទៅតាមក្តីស្រម៉ៃរបស់លោកអ្នក និងជាទីកន្លែងសម្រាកលំហែរកាយ ដែលមានស្ទឹង​ធម្មជាតិនៅអមសងខាង មានទីតាំងស្ថិតនៅផ្លូវជាតិលេខ 6A ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាទីតាំងដ៏ល្អប្រណិត ហ៊ុមព័ទ្ធដោយទន្លេ អូរ បុរីទីក្រុងរណប និង​ពហុកីឡាដ្ឋានថ្មី»

គំរោងរបស់ក្រុមហ៊ុនយើងខ្ញុំកំពុងធ្វើ ផ្លូវមេភ្ជាប់ផ្លូវជាតិ៦អា ក្រាលបេតុងដែលមានទទឹង២០ម៉ែត្រ មានប្រព័ន្ធលូ បង្គោលភ្លើង របង និងចាក់ដីបំពេញ អមដោយសួនបៃតង និងមានអាងហែល​ទឹកលំហែរ​កាយ។

Highland De' Canal មានផ្ទៃក្រលាសរុប ចំនួនប្រហែល ១០០ ហិកតា ដែលក្នុងនោះមាន ៣៨៣ឡូតិ៏ ត្រូវជា ៣៦ ហិកតា ឡូត៍នីមួយៗ​នឹងត្រូវរៀបចំអោយមានប្រព័ន្ធផ្លូវ ទឹក ភ្លើង លូ ចាក់ដីបំពេញ នឹងធ្វើរបងព័ទ្ធជុំវិញរួចជាស្រេច ជាកត្តាបង្ករលក័ខណ្ណះងាយស្រួល​ដល់អតិថិជនទិញដីឡូតិ៍ទាំងនេះ​ដើម្បីសាងសង់ផ្ទះតាមក្តីស្រមៃ​នឹងជ្រើសរើសម៉ូដែល​ទៅតាមចំណង​ចំនូលចិត្តដែលខ្លួនស្រលាញ់ អតិថិជនអាចសាងសង់​ផ្ទះដោយខ្លួនឯងផ្ទាល់ រឺអាចអោយក្រុមហ៊ុនសាងសង់ក៏បាន។

ទន្ទឹមនឹងនោះ លោកអ្នកគ្រាន់តែបង់៤៥% នៅសល់៥៥% អាចបង់រំលោះជាមួយក្រុមហ៊ុនក្នុងមួយខែ ៩៥៩ដុល្លារ ក្នុងរយះពេល៣ឆ្នាំ ជាមួយអត្រាការប្រាក់ ១០% ក្នុងមួយឆ្នាំលោកអ្នក​នឹងក្លាយជាម្ចាស់ដី​ដ៏ល្អប្រណិតនេះបាន។

Highland De' Canal ជាទីដ្ឋានធម្មជាតិរបស់លោកអ្នក ពោរពេញដោយភាពល្អឥតខ្ចោះ ប្រណិតប្រកបដោយគុណភាពរឹងមួន យ៉ាងមានសុវត្ថិភាព ក្នុងការបង្កើតសុភមង្គល បែបស៊ីវិល័យ។
ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖០៣១ ៩៨៨ ៨៨៨៨/ ០១២ ៤៣៣ ៣៣៣

Posted by សយ ចាន់ លក្ខិណា on Sunday, February 14, 2016