(ព្រះសីហនុ)៖ បុគ្គលិកក្រុមហ៊ុនសន្តិសុខឯកជនឈ្មោះ BestCam ម្នាក់ត្រូវបានកម្លាំងនគរបាល ខេត្តព្រះសីហនុ ចាប់ខ្លួនពាក់ព័ន្ធការរំលោភក្មេងស្រីអាយុ ១៥ឆ្នាំ បានសម្រេច នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ។

មន្រ្តីនគរបាលមូលដ្ឋានប៉ុស្តិ៍បានឲ្យដឹងថា យើងបានសហការជាមួយកំលាំងនគរបាលជំនាញខេត្ត ចុះប្រចាំការនៅកោះរ៉ុង ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ មានឈ្មោះ យុយ សុច អាយុ៣០ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន BestCam ដែលមានទីកន្លែងកំណើត ភូមិរំពើន ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ចំពោះជនសង្ស័យខាងលើត្រូវបានបញ្ជូន ទៅអធិការក្រុង ដើម្បីចាត់ការតាមនីតិវិធី៕