(ភ្នំពេញ)៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា រយៈពេល១៤ថ្ងៃ ពោលចាប់ពីថ្ងៃទី១ ដល់១៤ ខែកុម្ភៈ ឆ្នាំ២០១៦ មានប្រជាពលរដ្ឋចំនួន១០១នាក់បានស្លាប់ និង៣០៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍។

របាយការណ៍ដដែលបង្ហាញថា រយៈពេល១៤ថ្ងៃមកនេះ ខេត្តព្រៃវែងមានប្រជាពលរដ្ឋស្លាប់ និងរបួសច្រើនជាងគេ ដោយ ស្លាប់២០នាក់ របួស៩នាក់ រាជធានីភ្នំពេញស្លាប់១៥នាក់ របួស១៧នាក់ ខេត្តកណ្តាលស្លាប់១១នាក់ របួស១០នាក់ បន្ទាយមានជ័យ ស្លាប់៨នាក់ របួស១៧នាក់ ខេត្តកំពង់ធំ ស្លាប់៩នាក់ របួស៨នាក់ ខេត្តត្បូងឃ្មុំ ស្លាប់៨នាក់ របួស៩នាក់ ខេត្តរតនគិរី ស្លាប់៧នាក់ របួស៩នាក់។

ដោយឡែកនៅថ្ងៃទី១៤ ខែកុម្ភៈម្សិលមិញនេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ៧លើក ស្លាប់៤នាក់ និងរបួស៧នាក់៕