(ភ្នំពេញ)៖ សប្បុរសជនខ្មែររស់នៅប៊ែលហ្សិក និងហូឡង់ បានរួមគ្នាបរិច្ចាគថវិកា ៩៥០អឺរ៉ូ ស្មើនឹង ១,១៥១ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

ខាងក្រោមនេះ ជាបញ្ជីឈ្មោះរបស់សប្បុរសជន៖
*ទី១៖ លោក តាន់ ដាតអួន និងភរិយា 100euro
*ទី២៖ លោក លូ គ្វាន់ធិញ និងភរិយា 100euro
*ទី៣៖ លោក ឡុង យ៉ាំ និងភរិយា 150euro
*ទី៤៖ លោក ស៊ុម សារ៉ាពេជ្រ 40euro
*ទី៥៖ Mme. Uk Sothet 50euro
*ទី៦៖ Mr. Sem born 40euro
*ទី៧៖ Mme. Sun vanna 100euro
*ទី៨៖ Mme. Men vanny 50euro
*ទី៩៖ Mr. Men vannak 50euro
*ទី១០៖ Mme Men Luc 50euro
*ទី១១៖ Mlle Thyda 20euro
*ទី១២៖ Mr. Byo Talan 30euro
*ទី១៣៖ Mr. Tann datyuo 20euro
*ទី១៤៖ Mme Ung Mili 30euro
*ទី១៥៖ Mr. Heng chanthy 20euro
*ទី១៦៖ Mr. Dit Vannavut 50euro
*ទី១៧៖ Mme.Borei 50euro៕