Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថក្រុងក្រចេះ បង្ក្រាបករណីជួញ​ដូរគ្រឿង​ញៀន ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ដកហូតថ្នាំ​ញៀន១៦កញ្ចប់

15-02-2016 10:39

(ក្រចេះ)៖ កម្លាំងអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោក ផាត សុភ័ក្រវាសនា មេបញ្ជាការអាវុធហត្ថក្រុង ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំនុចស្ពានទេរ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន១៦កញ្ចប់ប្រភេទម៉ាទឹកកក។

លោក ផាត សុភ័ក្រវាសនា បានឲ្យដឹងថា ក្នុងប្រត្តិបត្តិការចុះបង្រ្កាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ឆៃ វី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិឈើទាលភ្លោះ ឃុំកញ្ជរ ស្រុកឆ្លួង ខេត្តក្រចេះ។

លោក ផាត សុភ័ក្រ្តវាសនា បានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ លោកបានទទួលបញ្ជាផ្ទាល់ពីមេបញ្ជាការអាវុធហត្ថខេត្ត ឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន និងឲ្យបន្តការងារមួយនេះ ដូចភ្លៀងរលឹម ដើម្បីកាត់បន្ថយបទល្មើសគ្រឿងញៀន ដែលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល។

ប្រត្តិបត្តិការនេះ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងបានថ្នាំញៀនចំនួន១៦កញ្ចប់ ប្រភេទម៉ាទឹកកក ម៉ូតូ C125 គ្មានស្លាកលេខចំនួន១គ្រឿង ប្រាក់រៀលចំនួន៦១៥០០រៀល ទូរស័ព្ទដៃចំនួន២គ្រឿង និងថង់សំរាប់រំលែកគ្រឿងញៀនមួយចំនួន។

ជនសង្ស័យត្រូវបាន​ឃុំខ្លួនបណ្ដោះអាសន្ន នៅទីបញ្ជាការដ្នានអាវុធហត្ថខេត្តក្រចេះ ដើម្បីកសាំងសំណុំរឿង ទៅតុលាការនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈនេះ៕